Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ឪ​និង​កូន ស្លាប់ ពេល​ពិសា​ត្រី​ក្រពត​

spot_img

​ស្រុក​ព្រៃនប់​ ៖ បុរស​ម្នាក់​ជា​ឪពុក​និង​កូនស្រី​តូច​ម្នាក់​ទៀត​ដែល​រស់នៅ​តាម​ទំនប់​ការពារ​ទឹកប្រៃ​ក្បែរ​សមុទ្រ ក្នុង​ភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បាន​ស្លាប់​ដោយ​ពុល​ត្រី​ក្រពត​សមុទ្រ កាលពី​រសៀល​ថ្ងៃ​ទី​១១​មេសា​២០១៩ ក្រោយពេល​នេសាទ​បាន​ពី​សមុទ្រ​ហើយ​យកមក​ធ្វើ​ម្ហូប ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ទី​១ ឈ្មោះ ជា យឺ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​នេសាទ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ជនរងគ្រោះ​២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ​២​ឆ្នាំ ជា​កូនស្រី​បាន​ស្លាប់​ក្រោយ​ហូប​ត្រី​នេះ​ភ្លាមៗ​។

​បើ​តាម​សមត្ថកិច្ច​ថា ហេតុ​ការណ៏​នេះ​កើតឡើង ពេល​ជនរងគ្រោះ​ជា​ឪពុក​ដាក់​លប​បាន​ត្រី​ក្រពត​ហើយ​យក​ទៅ​ធ្វើ​ម្ហូប​ហូប​ក៏​រង​នូវ​ការពុល​តែម្តង​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×