Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​រថយន្ត​ដឹក​សំពីងសំពោង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​រូបភាព​រថយន្ត​តាក់ស៊ី​ដឹក​ជញ្ជួន​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​ការដឹកជញ្ជូ​ន​ឥ​វ៉ាន្រ់ ក៏​ដូចជា​ម៉ូតូ​សំពីង​សំពោងូ លើ​រថយន្ត​តាក់ស៊ី នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជន បានចេញ​​សេចក្តីអំពាវនាវ ស្តី​ពី​ការបង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​​ផ្លូវគោក ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​។​

​គណៈកម្មការ​សុវត្ថិភាព​ចរាច​រណ៍​ជើងគោក​បានចេញ​សេចក្តី​អំពាវនាវ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព​និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង​ពេល​ធ្វើ​ចរាចរណ៍​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបាត់បង់​ជីវិត​រង​របួស​និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដល់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​មាន​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​និង​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាមៗ​ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការធ្វេសប្រហែស​ឬ​ជា​មិន​គោរព​ច្បាប់​។ គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី​ចូលរួម​អនុវត្ត​ច្បាប់​ក៏ដូចជា​អនុវត្ត​សេចក្តី អំពាវនាវ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់រូប​ដើម្បី​នាំមក​នូវ​សុវត្ថិភាព​និង​សេចក្តី រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

​ដើម្បី​បង្កើន​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​អ្នកប្រើប្រាស់​ផ្លូវត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច​ពិសេស​ត្រួតពិនិត្យ​កង់​ចង្កូត​ហ្វ្រាំង​ភ្លើង​បំភ្លឺ​សូមកុំ​ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើស​ច្បាប់​កំណត់​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​ដឹក​កម្មករ​មិន​ត្រូវ​ទុក​អ្នកតំណាង​ឬ​កម្មករ​នៅ​លើដំបូល​និង​សូម​មេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្ដាំ​ជានិច្ច​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​មិន​ត្រូវ​បទ​ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ឬ​ធ្វេសប្រហែស​មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជា​ដាច់ខាត​និង​ត្រូវមាន​អ្នកបើកបរ​បម្រុង​សម្រាប់​ប្ដូរ​វេន​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​ ៕​ ដោយ​ ៖ ​កូឡាប​

spot_img
×