Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន​ខេត្តតាកែវ យកឈ្នះ​ក្រុមយុវជន​ខេត្ត​អាងយ៉ាង​ក្នុង​លទ្ធផល ៤​ទល់​និង​៣ នៃ​ការប្រកួត​កីឡា​មិត្តភាព​រវាង​ខេត្ត​ទាំង​ពីរ​

spot_img

​តាកែវ ៖ បន្ទាប់ពី​មាន​ការអញ្ជើញ​ពី​ក្រុម​យុវជន​ភាគី​មិត្ត នៃ​ខេត្ត​អាងយ៉ាង​នៃ​សារ​ធា​រណៈ​រដ្ឋ​សង្គមនិយម​វៀតណាម អោយ​ភាគី​មិត្ត​ក្រុមយុវជន​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា លើ​ការ​ចូល​មក​ខេត្ត​អាងយ៉ាង ដើម្បី​ប្រកួត​កីឡា​មិត្តភាព និង​ផ្លាស់​ប្តូរ​បទ​ពី​សោធន៍គ្នា​ទៅវិញទៅម​កនោះ យើង​ឃើញថា​ឆ្លង​តាម​ការប្រកួត​អស់​រយៈពេល ៤៥​នាទី ចំនួន​ពីរ​ដង នៃ​ការប្រកួត​កីឡាបាល់ទាត់ ជា​លទ្ធផល​ក្នុងនោះ​ក្រុមយុវជន​ខេត្តតាកែវ បាន​យក​ឈ្នះ​ទៅលើ​ក្រុម​យុវជន​ខេត្ត​អាងយ៉ាង ដោយ​ក្នុង​លទ្ធផល ៤ ទល់​និង ៣​។ ការប្រកួត​កីឡា​មិត្តភាព​នេះ​ដែរ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​ធ្នូ ២០១៧ នៅក្នុង​ទឹកដី​នៃ​ខេត្ត​អាង​យ៉ាង ទីក្រុង​ឡុង​សៀង ដែល​ដឹកនាំ​ធ្វើ​ការប្រកួត​តំណាងអោយ​ខេត្តតាកែវ គឺ​លោក ហេង វុធ្ធី នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត។

​លោក ឃុ​គ ប៊ុនធឿន អ្នកទំនាក់ទំនង​កិច្ច​ការងារ​បរទេស​ខេត្ត​តាកែវ​បាន​ប្រាប់​អោយ​សា​រព័ត៌មានដឹងថា ការប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​រវាង​ក្រុមយុវជន​នៃ​ខេត្ត​ទាំង​ពីរ​នេះ គឺ​ធ្វើឡើង​ដើម្បី​ជា​ចំណង​មិត្តភាព​រវាង​ខេត្ត​នៅ​ជាប់​ព្រំដែន​ដូចគ្នា ហើយក៏​ជា​ការរៀនសូត្រ​ពីគ្នា និង​ដកស្រង់​បទពិសោធ​ន៍ពី​គ្នា​ទៅវិញទៅមក​ផងដែរ​។ ក៏​ប៉ុន្តែ​អ្វី​ដែរ​យើង​ទទួលបាន​ជា​លទ្ធផល​នៅក្នុង​ពេល​នេះ​គឺ​ការប្រកួត​កីឡា​បាល់ទាត់​យើង​បាន​យកឈ្នះ​លើ​ក្រ​យុវជន​ខេត្ត​អាងយ៉ាង ក្នុង​លទ្ធផល ៤​ទល់ និង ៣ នេះ​ជា​លទ្ធផល​មួយ​ដែល​ល្អ​សម្រាប់​យើង ដែល​ពីមុន​ការប្រកួត​កីឡា​មិត្តភាព​ជា​មួយ​គេ​គឺ​យើង​ចាញ់​គេ​ច្រើន​ដង​មកហើយ ។ លោក ឃុ​គ ប៊ុនធឿន បាន​និយាយទៀតថា រូប​លោក​ពិតជា​មាន​ភាពសប្បាយ​រីករា​យ​ខ្លាំង​ណាស់​ចំពោះ​យុវជន​របស់​ខេត្ត​តាកែវ​យើង បាននាំគ្នា​ងៀក​មក​លេង​កីឡា ស្របពេល​ដែល​មាន​ការ​រីកលូតលាស់​នៅ​តារាង​បាល់​សុប្ប​និមិត្ត​ជាច្រើន​ក្នុង​ខេត្ត​តាកែវ ដែល​ជា​ចលនា​ផុលផុស​មួយ​ធ្វើអោយ​យុវជន​របស់​យើង​គាំទ្រ​លើ​វិស័យ​កីឡា ហើយ​មក​ដល់ពេលនេះ​គឺ​យើង​ទទួលបាន​លទ្ធផល​វិជ្ជមាន​បែបនេះ៕ តាកែវ​

spot_img
×