Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាតូច ​តែ​ខ្លឹម អាច​ចែករំលែក​បទពិសោធន៍ នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ដល់​កេន​យ៉ា​

spot_img

​ភ្នំពេញ ​៖ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ពាណិជ្ជកម្ម (TTRI) ដែល​ជា​ស្ថាប័ន​អប់រំ​ចំណុះ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​ការចែករំលែក​បទពិសោធន៍ ស្តីពី​ភាពជោគជ័យ​របស់​កម្ពុ​ជា លើ​ការប្រើប្រាស់​វិស័យ​ពាណិជ្ជកម្ម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ដល់​ប្រតិភូ​មកពី​មហាវិទ្យាល័យ​ការពារ​ជាតិ​កេន​យ៉ា ដែល​ជា​ប្រទេស​ធំ​មួយ​នៅក្នុង​ទ្វីបអាហ្វ្រិក​។​

​នៅក្នុង​កិច្ចប្រជុំ ដែល​ធ្វើឡើង​នៅ​ទីស្តីក្រ​សួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម និង​លោក សួន វិជ្ជា ប្រធាន TTRI បាន​ជម្រាបជូន​ប្រតិភូ​ប្រទេសកេន​យ៉ា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ A.K Ikenye អំពី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ព្រមទាំង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង ក្នុង​ការលើកកម្ពស់​បរិយាកា​សធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប បាន​បន្ត​ជម្រាបជូន​ប្រតិភូកេន​យ៉ា អំពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​, កាលានុវត្តភាព​ធុរកិច្ច​, គោល​ន​យោ​យ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេងៗ ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល​, តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One, ស្ថិរភាព​រូបិយ​បណ្ណ​ជាតិ ព្រមទាំង​ភាពអនុគ្រោះ​ពន្ធ (EBA និង​MFN/GSP) លើ​នាំ​ការចូល​ទំនិញ ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ជា​ដៃគូ​ចំនួន ៣២ នៅក្នុង​ពិភពលោក​។​

​បន្ថែម​លើ​នោះ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទាំងពីរ ក៏​បាន​ស្នើ​ប្រតិភូកេន​យ៉ា ជួយ​កៀងគរ​ធុរជន ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​វិស័យ​សំខាន់ៗ​មានដូចជា​៖ កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ម្ហូបអាហារ​, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​, ការដឹកជញ្ជូន និង​ឡូ​ជី​ស្ទិក​, បច្ចេក​ព័ត៌មានវិទ្យា​, រ៉ែ និង​ថាមពល​, ការអប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម​។​

​ជា​ការឆ្លើយតប លោក​ឧត្តមសេនីយ៍ A.K Ikenye និង​ប្រតិភូ បាន​ថ្លែងអំណរគុណ​មន្ត្រី​កម្ពុជា ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ស្តី​ពី​បទ​ពិសោធន៍​របស់​កម្ពុជា លើ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រតិភូកេន​យ៉ា បានបង្ហាញ​ជំនឿ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​លើក​នេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ស្អិតរ​មួ​ត​ថែមទៀត​ ៕​ ដោយ​ ៖​ កូឡាប

spot_img
×