Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​បញ្ជា​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា ដោះស្រាយ​ផលប៉ះពាល់ លើ​គម្រោង​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ​អនុវត្តតាម​បញ្ជា​របស់​រាជរដ្ឋាភិបាល ស្តីពី វិធានការ​ដោះស្រាយ​បន្ទាន់ ចំពោះ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​ចរន្ត​អគ្គិសនី ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា នេះ រដ្ឋបាល​រាជធានី​បាន ប្រជុំ​បន្ទាន់​មួយ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ រួមមាន អាជ្ញាធរ​អគ្គិសនី មន្ត្រី​មូលដ្ឋាន ខណ្ឌ សង្កាត់ និង អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ពិនិត្យ និង​ដោះស្រាយ ទៅ​តាម​គោលនយោបាយ និង​បញ្ជា​របស់​រាជរដ្ឋាភិបាល​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ពាក់ព័ន្ធ​ក៏​បាន​បង្ហាញ​ពី​ផលប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន ២៣០ គីឡូ​វ៉ុល និង ៥០០​គីឡូ​វ៉ុល ដែល​ជា​ខ្សែ​បញ្ជូន​អាទិភាព ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ដើម្បី​បញ្ជូន​ថាមពល​ពី​ប្រភព​ខាងត្បូង មក​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ ទាំងមូល ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បញ្ចប់​ឱ្យបាន​មុន​ចុង ខែ​មករា ឆ្នាំ​២០២០​ខាងមុខនេះ​។

​ដើម្បី​ធានា​ឱ្យ​ការសាងសង់​គម្រោង​ខ្សែ​បញ្ជូន​នេះ បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ តាម​ផែនការ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី ខេត្ត​ទាំង​៤​មាន​រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ អភិបាល​រាជធានី ខេត្ត​ទាំងនោះ ត្រូវធ្វើ​ជា​ប្រធាន​ដឹកនាំ​ការងារ​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ផ្ទាល់​។​
​អនុវត្ត​តាម​បទបញ្ជា​ខាងលើ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក៏​បាន​ប្រជុំ​ជម្រុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត ដោះស្រាយ​លើ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ពិសេស​បង្គោល​ទាំង​១០ ក្នុង​ទឹកដី​រាជធានី​ឱ្យមាន​ប្រសិទ្ធភាព តាម​ផែនការ​។

​លោក អភិបាល បាន​ស្នើ​ឱ្យ​មន្ត្រី​អនុវត្ត​ទាំងអស់ ត្រូវ​សហការ​គ្នា ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌ មិន​លំអៀង​ឬ​ទំនោ​ទៅរក​បុគ្គល​ណាមួយ​នោះ​ឡើយ ត្រូវ​សិក្សា​ឱ្យបាន​ល្អិតល្អន់​តាម​គន្លង​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​ទាំង​១០​បង្គោល ដោយ​អញ្ជើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​មក​ប្រឹក្សា ពិភាក្សា តាម​ផ្លូវច្បាប់ ស្វែងរក​យន្តការ ដោះស្រាយ​ឱ្យបាន​លឿន និង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ជាមួយគ្នា​នោះ លោក អភិបាល ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ផលប៉ះពាល់​ខាងលើ មេត្ត​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ​ឱ្យបាន​ល្អ ជាមួយ​មន្ត្រី​គ្រប់​ផ្នែក ដោយ​គិតគូរ​ពី​ផលប្រយោជន៍​រួម ប្រសើរ​ជាង​ផលប្រយោជន៍​ឯកជន ដោយ​ទទួលយក​នូវ​ការដោះស្រាយ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ធានា​ឱ្យ​ការ​សាសង់​ទទួលបាន​ជោគជ័យ​តាម​ផែនការ​៕​ ដោយ​ ៖​ កូឡាប

spot_img
×