Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ជួប​សំណេះសំណាល និង​ផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេ​ត្តនា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគ​បរិភោគ ដែលជា​អំណោយ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកជំទាវ និង​របស់​រដ្ឋបាល​ខេត្ត ជូន​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។ ពិធី​នេះ​រៀបចំ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទោ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​នគរបាល​ខេត្ត និង​កងកម្លាំង​ទាំងអស់​សរុប​ចំនួន ៣១៧​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ចំពោះ​កងកម្លាំង​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដោយ​ក្តី​នឹករលឹក​បំផុ​ត​។​

​ជាមួយនេះ លោក​អភិបាលខេត្ត បាន​សម្តែង​នូវ​ការ កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​កិច្ចការ​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព បាន​ល្អប្រសើរ​ជូន​ដល់​ប្រជា​ពល​រដ្ន​នា​ពេលកន្លងមក​។ ក្នុង​នោះ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី និង​ស្របពេល​ដែល​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​នូវ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង ឯកឧត្តម​អភិបាលខេត្ត​បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ៖

– គ្រប់​ជំនាញ​ទាំងអស់​ដែល​ឈរជើង​គ្រប់​គោលដៅ និង​អធិការ​ក្រុង​ស្រុក ប៉ុស្តិ៍​រដ្ឋបាល ឃុំ​សង្កាត់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

– កងកម្លាំង​ទាំងអស់​អាច​ឈប់សម្រាក​បាន​មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់ ឬ​ក្រោយ​ចូលឆ្នាំ ប៉ុន្តែ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សរុប​ការពារ​សន្តិសុខ​សុវត្ថិភាព​ឲ្យបាន​ល្អ​គ្រប់​មូលដ្ឋាន​នៃ​ខេត្ត​ស្វាយរៀង​។​

– ប្រធាន អនុប្រធាន​ការពារ​សន្តិសុខ សុវត្ថិភាព ថ្ងៃ​សង្ក្រាន្ត​ត្រូវ​ពង្រឹង​សន្តិសុខ​ឲ្យបាន​តឹងរឹង​បំផុត ដើម្បី​ត្រៀម​លក្ខណៈ​ពិនិត្យ​គ្រប់​មុខសញ្ញា​ល្មើស​ទាំងអស់​ដែល​ចូល​ក្នុង​ខេត្ត​ស្វាយរៀង និង​ចាត់វិធានការ​ភ្លាមៗ​នៅពេល​មាន​សកម្មភាព​ល្មើស​កើតឡើង​។​

– ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុងផេក​ហ្វេ​សបុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឬ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ អំពី​ការការពារ​សុវត្ថិភាព​ក៏ដូចជា​ការណែនាំ​ពី​វិធានការ ឬ​វិធី​សាស្ត្ត្រ​ការពារ​ទ្រព្យស​ម្ប​ត្តិ​ផ្ទាល់ខ្លួន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​មធ្យោបាយ​នៃ​ការផ្តល់​ព័ត៌មាន​ត្រឡប់​មក​ដល់​កងកម្លាំង ដើម្បី​ចាត់វិធានការ​ឲ្យបាន​ទាន់ពេលវេលា​។​

-​កម្លាំង​នៅតាម​មូលដ្ឋាន​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ឈរជើង​គ្រប់​គោលដៅ​សំខាន់ៗ​ដូចជា វត្ត​អារាម និង​ទីប្រជុំជន​ជាដើម​។​

-​ត្រូវ​បង្កើន​បង្គោល​ដៅ​បន្ថែមទៀត​ក្នុង​ការងារ​ចរាច​រណ៍ ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

សូមបញ្ជាក់​ថា អំណោយ​ដែល​ជា​គ្រឿងឧបភោគ​បរិភោគ ដែល​ត្រូវ​ផ្ដល់ជូន​កងកម្លាំង​នគរបាល​នាឱកាស​នោះ​រួមមាន ៖ អង្ករ​ចំនួន ១១៤​បាវ ទឹកក្រូច ចំនួន ២៦៥​កេស មី ១២៥​កេស ទឹកត្រី ១១៤​យួរ និង ស៊ី​អ៊ីវ ចំនួន ១១៤​យួរ ៕​វ៉ៃកូ​

spot_img
×