Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច ពីរ​នាក់​ឆក់​កាបូប​ពី​ជនជាតិ​ចិន ក្រោយពេល​ធ្វើ​សកម្មភាព​ហើយ បាន​បើក​ម៉ូតូ​រត់គេច​វក់វី ទម្រាំ នគរបាល​ដេញ​ស្ទាក់​ចាប់បាន​

spot_img

ខេត្ត​ព្រះសីហនុ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា​៖ នៅ​ពេល​ជិត​ភ្លឺ ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣ និង៤០​នាទី នៅក្បែរ​កន្លែង​លក់​បបរស ពេលយប់ ផ្លូវកែង​មហោស្រព​ចាស់ សង្កាត់​លេខ ២ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន ជនសង្ស័យ​២​នាក់ ពាក់អាវ​ពណ៌​ខ្មៅ ជិះ​ម៉ូតូ ហុងដា​សេ​១២៥ ពណ៌​ទឹកមាស ស្លាក​លេខកណ្តាល 1AC-7843 បានធ្វើ​សកម្មភាព ឆក់​កាបូប​របស់ ជនជាតិ​ចិន ម្នាក់ ភេទ​ប្រុស ដែល​កំ​ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​ ។​

ភ្លាមៗ​នោះ កម្លាំង​ល្បាត របស់​ផែន​ព្រហ្មទណ្ឌ បាន​ប្រទះឃើញ ហើយ​បាន​ជិះ​ម៉ូតូ​ដេញចាប់ ប៉ផាប់​ពភីង ព្រមទាំង​ទាក់ទង ទៅ​កម្លាំង​ល្បាត​គ្រប់​ច្រកល្ហក ចូលរួម ពី​កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​នគរបាល​ក្រុង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទម្រាំ នឹង ដេញចាប់បាន ពួក​វា​ជិះ​ម៉ូតូ​រត់គេច​វក់វី ស្ទើរ​ពេញ​ក្រុង និង បាត់ដាន​ពន្លឺ​ម៉ូតូ ម្តងៗ បន្ទាប់​ពី​ដេញ​វក់វី​ហើយ មុខសញ្ញា​បាន​រត់​មក ម្តុំ​ផ្លូវ​កែង​កា​រ៉ា​ស​សាំង​កាល​តិច ជិតៗ​គ្នា នឹង​កន្លែង​ដែល​វា​ឆក់​កាបូប​ពីដំបូង ពេលនោះ​សមត្ថកិច្ច​បាន​បុក​ផ្តួល ស្ទាក់​ចាប់បាន ជនសង្ស័យ​ទាំង​២​នាក់ តែម្តង ។ ម្ចាស់​កាបូប​នៅ​មិនទាន់ ឃើញ​មក​ដាក់​ពាក្យបណ្តឹង​ឡើយ ។ ជនសង្ស័យ​ទាំង ២​នាក់ មាន ​៖

១-​ឈ្មោះ ជា លី​ដែត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ល្វា ឃុំ​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ( អ្នកជិះ​ពីក្រោយ​ឆក់​កាបូប ) ។​

២-​ឈ្មោះ មិត្ត សុផាន់​ណា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ ជិន​ប៉ី មាន​ទីលំនៅ ភូមិ​ល្វា ឃុំ​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​អាគារ​បុគ្គលិក​កាស៊ីណូ ជិន​ប៉ី ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកបើក​ម៉ូតូ ) ។ វត្ថុតាង​ចាប់​យក​បាន​៖ ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក IPHONE6 PLUSH ពណ៌​ទឹកមាស កាបូប​ពណ៌​ខ្មៅ​១ មាន​លុយ ១២០$ ( ផល​នៃ​អំពើ​លួច ) និង​ម៉ូតូ ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកមាស​មួយគ្រឿង ស្លាក​លេខៈ កណ្តាល 1AC-7843 ( មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស ) ។​

​ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​តាម នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕​ ​ដោយ​ ៖​ ស្រីនាថ​

spot_img
×