Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​គង់នៅ​វត្ត​ប៉ាក់​ខ្លង ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ផ្សឹក​ទាំង​បង្ខំ ពីបទ​រំលោភ​លើ​អនីតិជន​

spot_img

​កោះកុង ៖ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន ព្រះសង្ឃ​មួយអង្គ​គង់នៅ​វត្ត​សមុទ្រ​ធា​រាម ហៅ​វត្ត​ប៉ាក់​ខ្លង ស្ថិត​ក្នុងភូមិ ២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នៅ​ថ្ងៃទី ១១ ខែមេសា​ឆ្នាំ ២០១៩ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ ៩​ឆ្នាំ ។​

​សមត្ថកិច្ច​បានដឹងថា ឈ្មោះ រស់ សារ៉ាន់ ភេទ​ប្រុស អាយុ ៧៩​ឆ្នាំ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ដោយសារតែ​ជនសង្ស័យ​បាន​រំលោភ​សេ​ពស​ន្ទ​វៈ​បានសម្រេច​ចំនួន​៣​ដង ទៅលើ​ក្មេងស្រី​ឈ្មោះ ណ​.​ស​.​ឌ ភេទ​ស្រី អាយុ ៩​ឆ្នាំ កាលពី​វេលា​ម៉ោង ៩​ព្រឹក នា​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​២០១៩ ត្រង់ចំណុច​វត្ត​ប៉ាក់​ខ្លង ។ ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច បាន​ចាប់​ផ្សឹក និង​បានធ្វើ​ការសាកសួរ​និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×