Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ប៉េអឹម ជា​ម្ចាស់​រថយន្ត LEXUS GS470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-8062 ដែល​ផ្ទុះ​ធុង​ហ្គាស​បាន​ស្លាប់​ហើយ​

spot_img

​ខេត្តកណ្ដាល ៖ មន្ត្រី​ប៉េអឹម ជា​ម្ចាស់ រថយន្ត LEXUS GS470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-8062 ដែល​ផ្ទុះ​ធុង​ហ្គាស​បាន​ស្លាប់​ហើយ បន្ទាប់​រងរបួស​ធ្ងន់​ធ្ង​រ​ឆេះ​រោល​ខ្លោច​ពេញ​ខ្លួន ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​រថយន្ត​របស់ខ្លួន ។​

​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​រថយន្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០១ រសៀល ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៩ នេះ នៅ​ចំណុច​ផ្លូវ​មុខ​ផ្សារ​តាខ្មៅ​ចាស់​មាត់ ស្ទឹង​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​នៅ​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះ​កំពុងធ្វើដំណើរ​តាម​មាត់​ស្ទឹង​តាខ្មៅ ស្រាប់តែ​ផ្ទុះ​ធុង​ហ្គាស​រថយន្ត​ឆេះ​សន្ធោរ​សន្ធៅ​តែម្តង ហើយ​ការផ្ទុះ​ធុង​ហ្គាស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​នេះ បណ្តាល​អោយ​ឆេះ​ខូចខាត​រថយន្ត​ចំនួន ២ គ្រឿង មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ កណ្តាល 2B-1385 និង​ម៉ូតូ​ស្គុ​ប​ពី ១​គ្រឿង ព្រមទាំង​ឆេះ​រាលដាល​ដល់ផ្ទះ​លក់​សម្ភារ​ក្មេង​លេង​មួយកន្លែង​ទៀត ។​

​ប្រភព​ដដែល​អោយដឹង​បន្តថា ជនរងគ្រោះ​មានឈ្មោះ ង​ន គ​ន្ធា ភេទ​ប្រុស​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស GX470 របួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ហើយ​បាន​ស្លាប់​ដោយ​របួសធ្ងន់​ពេក និង​អ្នក​របួសស្រាល ២ ទៅ ៣ នាក់​ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។​

​សមត្ថកិច្ច​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ បណ្ដាលមកពី​ផ្ទុះ​ហា្គ​ស​រថយន្ត LEXUS GS470 ។ ហើយ​ករណី​ឆេះ​រថយន្ត​នេះ បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​តែ​០១​គ្រឿង ស្មើនឹង ៧ ម៉ែត្រគូប ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×