Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ហើយ​ជន​ឆ្លៀតឱកាស បោកប្រាស់ ថវិកា​បងប្អូន​ពលក​រ​ខ្មែរ ចេញមក​ចូលឆ្នាំថ្មី នៅ​ច្រកទ្វារ​អន្តរជាតិ

spot_img

​ភ្នំពេញ ​៖ មន្ត្រី​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឃាត់​បុរស​ម្នាក់ ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩ បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​

​ពលករ​ខ្មែរ បាន​សម្រុក​ចេញពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ជួបជុំ​សាច់ញាតិ បងប្អូន ពុក ម៉ែ មា មីង កូនក្មួយ ហើយ​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ កាលពី​ម្សិលមិញ​នេះ​។ ក្នុងខណៈពេល​កំពុង​ឈរ​តំរៀប​គ្នា​ជួរ តែងតែមាន​ជន​ឆ្លៀតឱកាស ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា ៖ ដើរតួរ​ជា​អ្នក​ជួយ​សម្រួល ដើម្បី​ទទួលបាន​នូវ​កំ​រ៉ៃ​ជើងសារ ធ្វើអោយ​ប៉ៈ​ពាល់​ដល់​សន្តិសុខ​សង្គម និង​ខាតបង់ ថវិកា​របស់​ពលករ។​

​បើតាម​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជន​ប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​អូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែល គាត់​បាន​នាំ​ពលករ​ចេញពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ចំនួន​០៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។ តែ​ពេល​នាំ​ចូលមក​ត្រូវ​មន្ត្រី​ប្រចាំការ នៅ​ក្បាលស្ពាន ឃាត់ខ្លួន​បាន​រួច​បញ្ជូនមក ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាកសួរ​។

​សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖ គាត់​បាន​សារភាព​ទទួលកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​បានធ្វើ​កិច្ចសន្យា បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ យើង​បាន​អនុញ្ញាតិ អោយ​គាត់​ត្រលប់​ទៅផ្ទះ​វិញ ។ ចំពោះ​ទង្វើ នៃ​ជន​នោះ សមត្ថកិច្ច បាន​ពិនិត្យ​ទៅលើ​ធាតុ​ផ្សំ នៃ បទល្មើស ដែលមាន ធាតុ ច្បាប់ ធាតុ​ផ្លូវចិត្ត និង ធាតុ​សំភារៈ ចំពោះ​ធាតុ​ទាំងបី​នេះ ចង់​ចូលក្នុង​មាត្រា ឬ ធាតុ​ណាមួយ ជន​នោះ​មិនអាច​រួចផុត ពី​សំណាញ់​ច្បាប់​ដែរ តែដោយសារ​ជា​អំពើ របស់​ជននេះ ទើប​ជា​លើកដំបូង ហើយ​មិន​យល់​អំពី​ផ្លូវច្បាប់ ទើប​ដោះ លែង​ត្រឡប់​ទៅវិញ ដោយ​គ្រាន់តែ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា​អ្នកសារព័ត៌មាន មិនអាច​សុំ​ការបកស្រាយ​ពី​លោក ខឹម ចិ​ត្រា ប្រធាន​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​នេះ​បានឡើយ​។​

​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន បាននាំគ្នា​សម្រុក​មក​ស្រុកកំណើត​វិញ ដែល​បណ្តាលឱ្យមាន​ភាព​កកស្ទះ​ពេញ​តាម​ច្រកព្រំដែន និង​មាន​អ្នក​ខ្យល់គរ​ផងដែរ ពេល​កំពុង​តម្រង់​ជួរ​ប្រថាប់ត្រា ដោយសារតែ​ក្តៅ​និង​ហប់​ពេក​។ ជាមួយគ្នានេះ ក៏មាន​ការលេចឮ​ថា មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ទារប្រាក់​ពី​ពលករ​មកពី​ប្រទេស​ថៃ​ពី​១០០​ទៅ​២០០​បាត​ផងដែរ​៕ ដោយ ៖ កូឡាប

 

spot_img
×