Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក នេ​ត សាវឿន ប្រកាស​ចាត់ការ​លើ​ក្រុមប៉ូលិស​ខណ្ឌដង្កោ ព្រួត​គ្នា​វាយ​មន្ត្រី ជាប់កិច្ចសន្យា​នៅអង្គភាព​ប្រឆាំង​អំពើពុករលួយ​

spot_img

​ភ្នំពេញ ​៖ ក្រោយពី​មាន​អំពើ​ហឹ​ង្សា បង្កឡើងដោយប៉ូលិស​ខណ្ឌដង្កោ​មួយក្រុម​បាន​ព្រួយ​គ្នា យ៉ាង​ព្រៃផ្សៃ​លើ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ធ្ង​រ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ​រឿង​យល់ច្រឡំ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរ លោក​អគ្គស្នងការ នេ​ត សាវឿន ប្រកាស​ចាត់ការ​ផ្លូវច្បាប់​លើ​ក្រុមប៉ូលិស​ខណ្ឌដង្កោ​ព្រួត​គ្នា​វាយ​មន្ត្រី ជាប់កិច្ចសន្យា​នៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​គ្មាន​ការលើក​លេង​។​

​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមេសា នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់ កាសែត ក្នុងស្រុក ថា ករណី​ខាងលើ អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ត្រួតពិនិត្យ​លើ​ករណីនេះ​
​ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹងដាក់​វិន័យ​នគរបាល ឬ​ចាត់វិធានការ​តាមច្បាប់​។ ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ឲ្យ​តែមាន​ពាក្យបណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬក៏​តាមច្បាប់​វិធានការ​តាមច្បាប់​បើ​មាន​ពិតប្រាកដ​ចឹ​ង​មែន​។​

​យោងតាម ពាក្យបណ្ដឹង​របស់លោក​ឃឹម ខុម មន្ត្រី ជាប់កិច្ចសន្យា​នៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពាក្យ​ដាក់​ប្តឹងទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​បាន​ប្ដឹង​មន្ត្រីនគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤​រូប ពីបទ​ប្រើ​អំពើហិង្សា កាលពី​យប់​ថ្ងៃទី ៩​ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក កំពឹស ខណ្ឌដង្កោ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ចំ​ណែ​ក្រុមមន្ត្រី​ប៉ូលិស​ដែល​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​មានដូចជា ១. លោក​វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​។ ២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់ធ្នាប់​។ ៣. លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ដ្រីនគរបាល​ចរាច​រណ៍ និង​មន្ត្រីប៉ូលិស​មួយចំនួនទៀត​។ ករណីនេះ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​១០ មេសា បាន ដាក់ពាក្យ​បណ្តឹង​ប្តឹង មន្ត្រី​ទាំងនោះ​ទៅកាន់ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​លោក​កំពុងបើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះទេ ដោយ​បើក​លឿន​ពេក​។​

ភ្លាមៗ​នោះ​ស្រាប់​តែមាន​នគរបាល​មួយក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ដោយ​។​

​ជនរងគ្រោះ​បានស្នើ​សុំ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យក​ក្រុម​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​ការវាយដំ​លើ​រូបលោក​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ មក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​សុំ​សង​ការខូចខាត ថ្នាំ​ព្យាបាល និង​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​៕​ ដោយ ៖ កូឡាប

spot_img
×