Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​ប្រែជា​ខ្លាំងក្លា​និង​រឹងមាំ​ជាង​ក្នុង​ការងារ សម្រេចបាន​សមិទ្ធផល​ថ្មីៗ​យ៉ាងច្រើន ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា អាច​នឹងត្រូវ​ប្រឈមមុខ​បញ្ហា​មួយចំនួន ។ អ្នក​នៅ​លីវ​នឹងមាន​ឱកាស​ជួប​មុខសញ្ញា​ជាច្រើន តែ​អ្នក​នៅ​រអែង​មិន​ហ៊ាន​ទំនាក់ទំនង​ធ្វើ​ឲ្យ​ឱកាសល្អ​របូត​ផុតពី​ដៃ ។ ក្នុងពេលនោះ​អ្នកមាន​គូ​ហើយ​ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​មិន​សម​ហេតុផល ។​

បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ ៧​ដល់​៩ ។ ពណ៌​សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រោង , វក ៕

​ឆ្នាំឆ្លូវ ៖ ការងារ​ល្អប្រសើរ ។ អ្នកធ្វើ​ជំនួញ​សម្រេចបាន​ជោគជ័យ​ធំ និង​ប្រមូល​ប្រាក់ចំណេញ​បាន​យ៉ាងច្រើន ។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​ទៅ​ថ្ងៃមុខ ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ សុភមង្គល ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៥​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ ៧​ដល់​៩ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា ៕

​ឆ្នាំខាល ៖ រឿង​មនោសញ្ចេតនា​មិនល្អ ។ មើល​ពី​ក្រៅ​ស្មានថា​ពោរពេញ​ដោយ​ភាពកក់ក្តៅ តែ​ការពិត​អ្នកមាន​ទុក្ខ​ពុំ​ដឹងថា​ត្រូវ​និយាយប្រាប់​អ្នកណា​។ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​សំណាងល្អ​របស់​អ្នក , ល្អ​បំផុត​គួរ​នឹងនរ​ជាង​ក្នុង​ការងារ​បញ្ចៀស​កុំ​ឲ្យ​កើតមាន​កំហុស ។ នៅ​ជុំវិញ​អ្នក​នៅមាន​មនុស្ស​អាក្រក់​យ៉ាងច្រើន​រង់ចាំតែ​មានឱកាស​នឹងធ្វើ​បាប​អ្នក ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៦​ពិន្ទុ ។ ម៉ោង​ល្អ ១៣​ដល់​១៥ ។ ពណ៌​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​យីអ៊ុន​របស់​អ្នក​ឡើង អ្នកទទួលបាន​ប្រាក់ចំណូល​ធំ​ហួស​ពី​ក្តី​ទន្ទឹងរង់ចាំ ។ អ្នកធ្វើ​ជំនួញ​លក់ដូរ ដោយ​គ្រាន់តែ​បើកហាង​ភ្លាមនោះ​ប្រាក់​ហូរ​ចូល​ដូច​ទឹក ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា បែរជា​មិនល្អ​មាន​ក្តី​ទុក្ខព្រួយ​ក្នុង​ចិត្ត អ្នក​សង្ឃឹម​មាន​ក្តី​ស្នេហា​១ ស្មោះត្រង់ នឹង​សុភមង្គល​តែ​បែរជា​មិនបាន​ដូច​ប្រាថ្នា ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៣​ដល់​១៥ ។ ពណ៌​សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ ៕

​ឆ្នាំរោង ៖ ការងារ​រីកចម្រើន​យ៉ាង​រលូន អ្នកមាន​ឱកាស​អះអាង​សមត្ថភាព​របស់ខ្លួន អាស្រ័យហេតុនេះ​ទទួលបាន​ការពេញចិត្ត​ជឿជាក់​របស់​ថ្នាក់លើ ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ អ្នក​បាន​រកឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ​គេ​ក៏​ពេញចិត្ត​ចំពោះ​អ្នក​ដែរ ។ អ្នកមាន​គ្រួសារ ហើយ​គួរ​លៃ​ពេលវេលា​ឲ្យ​ច្រើន​សម្រាប់​គ្នា ចង់​ឲ្យ​ស្នេហា​កាន់តែ​សុភមង្គល​នោះ​ទាំង​២​នាក់ ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​គ្នា ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៦​ពិន្ទុ ។ ម៉ោង​ល្អ ៧​ដល់​៩ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំម្សាញ់ ៖ ចំណូល​ស្ថិរភាព​អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​មិនចាំបាច់​ត្បិតត្បៀត ។ ថ្ងៃនេះ​អ្នក​គួរ​ឆ្លៀតឱកាស​មាន​ស្រាប់​ដើម្បី​បង្កើន​ថែម​ប្រាក់ចំណូល ការងារ​ដំណើរការ​ដោយ​រលូន មិន​ជួប​ការលំបាក​អ្វី​ឡើយ ។ រឿង​មនោសញ្ចេតនា​ពុំសូវល្អ អ្នក​គួរ​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​កុំ​ឲ្យ​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍ ព្រោះតែ​ពាក្យសម្តី​ខ្វះ​ការគោរព និង​ភាព​ប្រចែប្រចណ្ឌ​គ្មាន​ហេតុផល ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ ១១​ដល់​១៣ ។ ពណ៌​សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ៕

​ឆ្នាំមមី ៖ មនោសញ្ចេតនា​ល្អ​បំផុត ។ ប្រសិនជា​អ្នក​នៅ​លីវ​នឹង​រកឃើញ​សុភមង្គល​ផ្ទាល់ខ្លួន អ្នកនោះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ​ផ្អែមល្ហែម​រាល់ថ្ងៃ ។ អ្នកមាន​គូ​ហើយ​នឹងមាន​បន្ថែម​អនុស្សាវរីយ៍​គួរ​ឲ្យ​ចងចាំ​ជាមួយគ្នា ។ វិធី​បុព្វហេតុ​នឹងមាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់ ។ អ្នក​រកបាន​ម៉ូយ​ល្អៗ មាន​បន្ថែម​ប្រភព​ទុន​ឧបត្ថម្ភ​ពី​សាច់ញាតិ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៧​ដល់​៩ ។ ពណ៌​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ខាល , ចរ ៕

​ឆ្នាំមមែ ៖ ការងារ​អំណោយផល​ល្អ ទោះបី​ជួប​បញ្ហា​អ្វី​ក៏​អ្នក​អាច​ដោះស្រាយបាន​ដោយ​រលូន ។ លុយកាក់​ធូរធារ ប្រភព​ចំណូល​តូចធំ​សុទ្ធតែ​កើនឡើង ។ តែ​រឿង​មនោសញ្ចេតនា បែរជា​មាន​ភាព​រកាំរ​កូ​ស​ខ្វែងគំនិត​គ្នា​ដោយសារតែ​រឿង​តូចតាច​។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ ១១​ដល់​១៣ ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ៕

​ឆ្នាំវក ៖ អ្នកនឹង​ទទួលបាន​ដំណឹង​រីករាយ​ច្រើន​ក្នុង​ថ្ងៃ ទើប​សប្តាហ៍​នេះ ។ អ្នក​ប្រែជា​ឈ្លាសវៃ រកឃើញ​ឱកាស​ជំនួញ​ពេល​អ្នកដទៃ​ពុំទាន់​មើលឃើញ ហេតុនេះ​លាភ​ហូរ​ចូល​សន្ធឹក ។ ការ​ខំប្រឹងប្រែង​ក្នុង​ការងារ​របស់​អ្នក​រយៈពេល​កន្លងមក បានទទួល​ការឆ្លើយតប អាច​នឹង​បាន​ឡើង​តំណែង​ថ្មី ។ មនោសញ្ចេតនា​ល្អប្រសើរ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​កក់ក្តៅ ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ ១៣​ដល់​១៥ ។ ពណ៌​សំណាង លឿង , ស ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត ៕

​ឆ្នាំរកា ៖ មនោសញ្ចេតនា​ល្អប្រសើរ ។ អ្នក​នៅ​លីវ​មានឱកាស​រួចផុត​ពី​ស្ថានភាព​កោ​ស្នេហា​អាចមក​ដល់​គ្រប់ពេល ដោយ​គ្រាន់តែ​អ្នកបើក​ចិត្ត​ទទួលយក​វា​តែប៉ុណ្ណោះ​។ ចំពោះ​អ្នកមាន​គូ​ហើយ នោះ​ប្រកបដោយ​សេចក្តីសុខ​សុភមង្គល​ក្នុង​ជីវិត ។ ការងារ​ក៏​ល្អ​បំផុត មិន​នៅ​ជួប​ការលំបាក ឬ​ឧបសគ្គ​ដូច​មុន​ទៀត អ្នកនឹង​ដណ្តើមបាន​ទីតាំង​សក្តិសម​នឹង​សមត្ថភាព​របស់ខ្លួន ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ៧​ដល់​៩ ។ ពណ៌​សំណាង ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្នូ​វ , ម្សាញ់ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ច្រើន ការងារ​អំណោយផល​ល្អ មិនយូរប៉ុន្មាន​អ្នកនឹង​មានឱកាស​ឡើង​តំណែង ។ រឿង​មនោសញ្ចេតនា​កាន់តែ​រីកចម្រើន អ្នក​កំពុង​ស្រឡាញ់ ឬ​បាន​រៀបការ​ហើយ​កាន់តែ​ចុះសម្រុង​គ្នា យកចិត្តទុកដាក់​ចំពោះ​គ្នា ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ១១​ដល់​១៣ ។ ពណ៌​សំណាង ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ខាល ៕

​ឆ្នាំកុរ ៖ អ្នក​អាច​ជួប​រឿង​មិនល្អ​ក្នុង​មនោសញ្ចេតនា ។ គ្រួសារ​មានទំនាស់​ឈ្លោះប្រកែក ខ្វែងគំនិត​គ្នា​រវាង​សមាជិក​ទាំងឡាយ​ធ្វើ​ឲ្យ​មនោសញ្ចេតនា​ត្រូវ​ប្រេះស្រាំ​ឈានទៅ​បែកបាក់​ធ្ងន់ធ្ងរ ។ ថ្ងៃនេះ​ចេញដំណើរ​ទៅណា​ក៏ត្រូវ​ប្រយ័ត្ន​របស់រប​រ​គ្រឿងអលង្ការ ព្រោះ​មាន​ប្រផ្នូល​ត្រូវ​បាត់បង់ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ ១៣​ដល់​១៥ ។ ពណ៌​សំណាង ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ឆ្លូវ ៕​

spot_img
×