Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Putin ថ្លែង​សារ​តប​នឹង​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​របស់​អាមេរិក​

spot_img

​ប្រធានាធិបតី​រុស្ស៊ី ចាត់ទុកថា សន្តិសុខ​ជាតិ​ថ្មី​របស់​អាមេរិក គឺ​ដូច “​កម្រោលចូល​” ហើយ​ក្រុង​មូ​ស្គូ នឹង​ថ្លឹងថ្លែង​អំពី​យុទ្ធសាស្ត្រ​នេះ​របស់​អាមេរិក​។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

​​នោះ​គឺជា​ប្រសាសន៍​របស់​លោក Putin នៅក្នុង​អង្គប្រជុំ​មួយ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃ​ទី ២២/១២ ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​អាមេរិក​ប្រកាស​ពី​សន្តិសុខ​ជាតិ​ថ្មី​។​

RT ដកស្រង់​សម្តី​របស់​ពូ​ទីន និយាយ​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​អាមេរិក​ថា “​ប្រសិនបើ​និយាយ​តាម​បែប​ការទូត យុទ្ធសាស្ត្រ​នេះ​មាន​ចរិក​រំលោភបំពាន ហើយ​ប្រសិនបើ​និយាយ​តាម​ភាសា​យោធា នោះ​វា​ជា​យុទ្ធសាស្ត្រ​មួយ​ដូច​កម្រោលចូល​។ លោក​ថ្លែងបន្តថា “​អាមេរិក​បច្ចុប្បន្ន​បាន​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​នៅ​ប៉ូឡូញ ហើយ​លើកឡើងថា ដើម្បី​រាំង​ស្កាត់​គ្រោះ​គំរាមកំហែង​។ ប្រការ​ដែល​គួរ​និយាយ​នោះ គឺ​អ្នកជំនាញការ​ណាក៏ដោយ​ក៏​អាច​និយាយ​យ៉ាង​ច្បាស់​ថា ទម្រ​កាំជ្រួច​ទាំងនោះ​សំដៅ​គោលដៅ​ជា​ច្រើន វា​ប្រើប្រាស់​សម្រាប់​បាញ់​បង្ហោះ​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ​ដែល​មាន​រយៈ​ចម្ងាយ​រហូត ២.៥០០​គីឡូម៉ែត្រ ពី​ផ្ទៃសមុទ្រ​។ ក្នុង​ករណី​បែប​នេះ កាំជ្រួច​ទាំងនោះ​ពុំ​ត្រឹមតែ​បាញ់​បង្ហោះ​លើ​ផ្ទៃ​សមុទ្រ​ទេ តែ​វា​ងាយ​ចលនា​ចូល​ក្នុង​ដែន​គោក​”​។​

​នេះ​គឺជា​ការ​ថ្លែង​សារ​ដំបូង​របស់​ប្រធានាធិបតី​រុស្ស៊ី គិត​ចាប់ពី​អាមេរិក​ប្រកាស​ពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​ខ្លួន​កាលពី​ដើម​សប្តាហ៍​នេះ​។ តាម​នោះ​យុទ្ធសាស្ត្រ​នេះ​ចាត់ទុក​រុស្ស៊ី ចិន​គឺ​ជា “​មហាអំណាច​បដិបក្ស​” ដែល​រាំង​ស្កាត់​ឥទ្ធិពល​របស់​អាមេរិក​។​

​មុន​នោះ​អ្នកនាំពាក្យ​វិមាន​Kremlin, Dmitry Peskov និយាយថា យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​អាមេរិក បាន​ស្តែងឡើង​អត្ត​ចរិក​ចក្រព័ត្តិ​៕ សូ​យ​ន​

spot_img
×