Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចល័ត​តាមផ្លូវ​លេខ​លេខ​៤ ជំរុញ​ឲ្យ​អ្នកបើកបរ ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​

spot_img

ខេត្ត​ព្រះសីហនុ ​៖ ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ថ្មីៗ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់​ឲ្យ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាមផ្លូវ​លេខ​៤ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រួត​ពិនិត្យមើល​ប័ណ្ណបើកបរ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ហាមឃាត់​មិន​ឲ្យ​ដឹក​សំពីងសំពោង ដឹក​លើស​កំណត់ ណែនាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន កុំ​បើកបរ​លើស​ល្បឿន​កំណត់ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក កុំ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ ប្រើប្រាស់​គ្រឿងញៀន និង​មិនត្រូវ​តម្លើង​ថ្លៃឈ្នួល​ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឡើយ​។

ដោយបាន​ណែនាំ​ផ្ទាល់ដល់​អ្នកបើកបរ ចំនួន​៤៩​នាក់ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×