Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគ​ត​ព្រះសង្ឃ ០២​អង្គ​និង ស្លាប់​យុវជន​ម្នាក់ និង​ងាប់​សត្វ​គោ ០១​ក្បាល ដោយសារ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ក្រុមហ៊ុន​តេ​លា​បើក​បុក​ម៉ូតូ

spot_img

​ខេត្តកំពង់ស្ពឺ ​៖ ព្រះសង្ឃ ០២​អង្គ បាន​សុគត និង​យុវជន ០១​នាក់​ទៀត បាន​ស្លាប់បាត់​បង់ជីវិត ព្រមទាំង សត្វ​គោ ០១​ក្បាល ក្នុង​ឧ​ប​ទ្ទេវ​ហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដ៍​រន្ធត់ នៅ​ស្រុក​សំរោង​ទង ។​

​នៅវេលា​ម៉ោង ៣:២៥​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣ ខែ មេសា​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៍​រន្ធត់​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៨-៣៩ ស្ថិតក្នុង​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ករណី​គ្រោះថ្នាក់​ចរាចរ ដ៏​រន្ធត់ យុវជន ០១​នាក់ ជិះ​ម៉ូតូឌុប ព្រះសង្ឃ ០២​អង្គ មិន​ប្រយ័ត្ន បាន​បុក​សត្វ​គោ ដែល​កំពុង​ឆ្លងផ្លូវ បណ្តា​ឲ្យ​ដួល​ម៉ូតូ ស្របពេលនោះ ក៍មាន​រថយន្ត​ដឹក​ប្រេង របស់​ក្រុមហ៊ុន​តេ​លាមក​ដល់ ក៍បាន​កិន​ជនរងគ្រោះ ទាំង​០៣​នាក់ បណ្តាល​ឲ្យ​ព្រះសង្ឃ ០២​អង្គ សុគត និង​យុវជន ០១​នាក់​ទៀត បាន​ស្លាប់បាត់​បង់ជីវិត ព្រមទាំង​គោ ០១​ក្បាល​។​

​យុវជន​រងគ្រោះ​ទី​១ មានឈ្មោះ ទូច កុយ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ស្លាប់​)​។ ព្រះសង្ឃ​រងគ្រោះ​ទី​២ មានឈ្មោះ អៀង បញ្ញា អាយុ​១៧​ឆ្នាំ គង់នៅ​វត្ត​អង្គ​ទន្លាប់ (​សុគត​) ។​ព្រះសង្ឃ​រងគ្រោះ​ទី​៣ មានឈ្មោះ ម៉ៅ រិ​ទ្ធិ​កា អាយុ​១៦​ឆ្នាំ គង់នៅ​វត្ត​អង្គ​ទន្លាប់ (​សុគត​)​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប ព្រះសង្ឃ ០២​អង្គ ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​សត្វ​គោ ដែល​កំពុង​ឆ្លងផ្លូវ បណ្តា​ឲ្យ​ដួល​ម៉ូតូ ខណៈពេល​នោះ ក៍មាន​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា មកដល់ ជាន់​ហ្វ្រាំង​មិនទាន់ ក៍​កិន​ជន​រង​គ្រោ​ទាំង​០៣​នាក់ បណ្តាល​ឲ្យ​ព្រះសង្ឃ ០២​អង្គ សុគ​ត៌ និង​យុវជន​ម្នាក់ ដែលជា​អ្នកបើក​ម៉ូតូ បាន​ស្លាប់បាត់​បង់ជីវិត ព្រមទាំង ងាប់​គោ​១​ក្បាល​ថែមទៀត តៃកុង​ឡាន​ភ​យ័​រត់​គេចខ្លួនបាត់​តេ​ម្តង​តង ។

​សមត្ថកិច្ច​បានលើកឡើង​ថា ម៉ូតូ​រងគ្រោះ​ម៉ាក​C125 ព័ណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៤ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​1G-1686។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ និង​គណៈកម្មការ​វត្ដ ទទួល​ទទួលយក​ធ្វេ​ី​បុណ្យ រីឯ​វត្ថុតាង​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់៕​ ដោយ ៖ កូឡាប

 

spot_img
×