Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់ ដោយសារ​គូទំនាស់ កាប់​ចាក់​រយះ​ក្បាល ខណៈ​ជនដៃដល់​កំពុង​រត់គេច ហើយ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​

spot_img

​ព្រៃវែង​៖ នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា ថ្ងៃទី​១២ មេសា ២០១៩​វេលា​ម៉ោង​ប្រហែល ៩:១៥​នាទី​នៅ​ចំនុច​វត្ត​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ មាន​ករណី​ឃាតកម្ម​១​លើក ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់​មានទំនាស់​ជាមួយ​គូភាគី ហើយ​បាន​កាប់​បុរស​ម្នាក់ ឲ្យ​របួសធ្ងន់ ហើយ​បញ្ជូន​ទៅដល់​សង្គ្រោះ នៅ​មន្ទីរពេទ្យ ប៉ុ​ន្ត​ដោយសារ​របួស​ធ្ងន់ធ្ងរ ក្បាល​ពេក​ក៏បាន​ស្លាប់​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អំពើហិង្សា​កាប់​គ្នា​នេះ បង្កដោយ​ឈ្មោះ កល់ ធី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ហា​បូ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​កាប់​ឈ្មោះ ទ្រា ហ៊ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវចំ​ក្បាល​ចំនួន​២​កាំបិត បណ្តាលអោយ​ដួលសន្លប់​នៅ​កន្លែង ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ព​ទ្យ​បង្អែក​ស្វាយ​អ​ន្ទ​រ ពេលទៅដល់​មន្ទី​ពេទ្យ​ដាច់ខ្យល់​ស្លាប់​តែម្តង​។ បន្ទាប់ពី​បង្កហេតុ​ហេតុ​​ជន​​សង្ស័យ​បាន​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×