Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រៀម​កសាង​សំណុំបែបបទ បញ្ជូនទៅ​តុលាការ ករណី​អ្នក​រឹង​រួស មិន​ព្រម​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​

spot_img

ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​បញ្ជាក់​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រាប់​ឆ្នាំ​២០១៧​ដែល​ទទួល​ពាក្យ​ប្តឹង​ចំនួន​៥៦៥​ពាក្យ ។ ចំណែក​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​និង​ត្រៀម​កសាង​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​ករណី​អ្នក​រឹង​រួស​មិន​ព្រម​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣០ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៧ អង្គភាព​បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៥៦៥​ពាក្យ (​អនាមិក​២៤៩​ពាក្យ ស្នើ​នឹង​៤៤​ភាគរយ​) ពី​ម្ចាស់​បណ្តឹង​ចំនួន​៤២០​នាក់​។ អង្គភាព​ទទួល​បានកា​រ​បំភ្លឺ​ពី​សាមី​រង​ការចោទប្រកាន់​ចំនួន​៣១០​លិខិត បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២២៧​ម្ចាស់​បណ្តឹង ក្រោយ​ស្រាវជ្រាវ​ពាក្យ​ប្តឹង​របស់គាត់​មិនឃើញ​មាន​តម្រុយ​នៃ​អំពើ​ពុករលួយ​ទេ បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​២៥៥​លើក និង​បាន​ចូលរួម​សវនាការ​តុលាការ និង​ការប្រកាស​សាលក្រម​ចំនួន​១៨​លើក​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន​៣៣.៧៥០​នាក់ ពី​បុគ្គល​ដែល​ប្រកាស​តាម​របប​២​ឆ្នាំ​ចំនួន​២១.៤៤០​នាក់ ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន​៧.៩៧៣​នាក់ លាលែង ចប់​អាណត្តិ​ចំនួន​៤.០៧៩​នាក់ ចូលនិវត្តន៍​ចំនួន​១៨២​នាក់ និង​បញ្ឈប់​ពីមុខ​តំណែង​ចំនួន​១៥​នាក់​។ អង្គភាព​បាន​សង្កេតការណ៍​ការដេញថ្លៃ និង​ពិគ្រោះ​ថ្លៃ​លើ​គម្រោង​ចំនួន​១៥៩ នៅ​បណ្តា​ក្រសួង ស្ថាប័ន​ចំនួន​២៨​។ បាន​សង្កេតការណ៍​ការ​ប្រឡង​ក្របខ័ណ្ឌ​នៅ​ក្រសួង ស្ថាប័ន ចំនួន​១៦ និង​បាន​សង្កេតការណ៍​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ចំនួន​៤.៥៧៨​នាក់​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ចេង ប៊ុន​ឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក៏​បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ផងដែរ​អំពី​លទ្ធផល​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ក្រោយ​ជាប់ឆ្នោត​ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​ចំនួន​សរុប​៨.៦១៨​រូប​។ ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខណ្ឌ​ស្រុក​ក្រុង​ខេត្ត​រាជធានី តំណាងរាស្ត្រ ជំនួយការ​តំណាងរាស្ត្រ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី និង​ដែល​ត្រូវបាន​បញ្ចប់​មុខងារ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។

​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​អបអរសាទរ​វិធានកា​រ​យ៉ាង​ម៉ឺងម៉ាត់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ហើយ​គាំទ្រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ការត្រៀម​កសាង​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​ករណី​អ្នក​រឹង​រួស​មិន​ព្រម​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កត់សម្គាល់ឃើញ​ថា លោក​សម រង្ស៊ី ក៏​បាន​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​ចុងក្រោយ​របស់​ខ្លួន ក្រោយ​ពេល​បញ្ចប់​មុខងារ​របស់​ខ្លួន​រួចរាល់​ហើយ​ផង​ដែរ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បន្ត​ការ​អំណត់​ជម្នះ​រាល់​ការលំបាក និង​ឧបសគ្គ​ថ្មីៗ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ដែល​បាន​ដាកក់ចេញ​ក្នុង​អាណត្តិ​ទី​២​នេះ​៕ ដោយ​៖​កូឡាប​

 

spot_img
×