Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ភ្ន​ង​ម្នាក់ ត្រូវ​ឃាតករ​បាញ់សម្លាប់​

spot_img

(​មណ្ឌលគិរី​)៖ ករណី​អំពើ​ឃាតកម្ម ជនល្មើស​បាន​បាញ់ប្រហារ ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​ខ្លួន​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៨៖៥១​នាទី​យប់ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុចរ​យ៉ង ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌល​គី​រី​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ ដើម្បី ស្វែងរក​ចាប់​ជន​ដៃ ដល់​ជា​ឃាតករ​។​

​បើតាម​របាយការណ៍ លោក កុយ ចំរើន នាយប៉ុស្តិ៍​ស្រែ​ឈូក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុ​ច ផុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស្រោ​ញ ចែវ មានកូន​ចំនួន​៧​នាក់ ស្រី​៦​នាក់ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ព្រៃ​វិញ ជាធម្មតា​ដូច​សព្វដង បន្ទាប់មក​ជនរងគ្រោះ បាន​ទៅ​ចូលរួម​កម្មវិធី​សែនព្រេន​បុណ្យចូលឆ្នាំថ្មី រួច​បាន​ផឹកស្រា​បៀរ ជាមួយ​អ្នកភូមិ​រួច​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​ដេក​មើល ទូរស័ព្ទ​ជាមួយ​កូន រំពិច​នោះ​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ មក​បាញ់​ពីក្រោម​ផ្ទះ​ត្រូវ​ចំពោះ​ចំនួន​២​គ្រាប់ ជនរងគ្រោះ​បាន​ស្លាប់​ភ្លាម​នៅលើផ្ទះ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×