Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចផ្សា​ខ្លាំងណាស់ ស្លាប់​ទៅហើយ សូម្បី​លុយ​ទិញ​មឈូស​ក៏​គ្មាន​ដែរ​

spot_img

ស្វាយរៀង​ ៖ ​បុរសម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ ​ព្យាបាល​ដោយ​គ្រូខ្មែរ ហើយ​ពិធី​បុណ្យសព​នេះ ធ្វើទៅ​ដើម្បី​បំពេញ​កិច្ច​តែប៉ុណ្ណោះ ដោយសារតែ​ក្រុមគ្រួសារ​មួយ​នេះ ក្រីក្រ​ខ្លាំងពេក​សូម្បីតែ​លុយ​ទិញ​មឈូស​ដាក់​សព​ក៏​គ្មាន​ដែរ ហើយ​អាចារ្យ​បាន​ស្ម័គ្រ​ចិត្តចេញមុខ​ជួយ​ដោយ​ស្ម័​គ្រចិត្ត ដើម្បី​ឲ្យ​ពិធី​បុណ្យសព​នេះ​ប្រព្រឹត្ត​ចប់​រួចរាល់​តាម​ប្រពៃណី​សាសនា​។​

បុរស​ដែល​ស្លាប់​ដោយសារ​ជំងឺ​ឈ្មោះ វ៉េ​ត ហឿន អាយុ​២៧​ឆ្នាំ ចំណែក​ប្រព​ន្អ​ឈ្មោះ ប្រុក វុទ្ធី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង ​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​

​តាម​ការរៀប​រាប់រប​ស់លោក​តាអាចារ្យ អាន ដែលជា​អ្នករ៉ាប់រង​ទទួលខុសត្រូវ​ក្នុង​ពិធី​បុណ្យសព​នេះ បាន​និយាយ​ទាំង​ក្តុកក្តួល​ថា ក្រុមគ្រួសារ​នេះ មិនមែន​ក្រ​នោះទេ គឺ​អត់​តែម្ដង អត់​មាន​អ្វី​សោះ សូម្បីតែ​ថវិកា​សម្រាប់ ធ្វើ​ពិធី​បុណ្យសព ក៏​គ្មាន​ដែរ​។ លោកតា​អាចារ្យ​បានបញ្ជាក់​បន្ថែម​ប្រាប់​ cen.com.kh  ដោយផ្ទាល់​មាត់​ថា ​៖ បុរស​ដែល​ស្លាប់​នេះ គាត់​ជា​កម្មករ​ធ្វើការ​ស៊ីឈ្នួល​គេ​សព្វគ្រប់​បែបយ៉ាង​ទាំងអស់ មិន​រើស​ការងារ​នោះទេ ឲ្យ​តែ​ការងារ​ណា​បាន​ប្រាក់ចំណូល សម្រាប់​ចិញ្ចឹម​គ្រួសារ គឺ​ទៅ​​ធ្វើ​កម្មករ​ឲ្យ​គេ ឬក៏​ស៊ីឈ្នួល​កោសជ្រូក គោ ឬក៏​លាងចាន​ឲ្យ​គេ​គាត់​ធ្វើ​ទាំងអស់ ដើម្បី​បាន​ថវិកា​មក​ផ្គត់ផ្គង់ រស់​មួយថ្ងៃ​មួយថ្ងៃ​។ បន្ទាប់ពី​ធ្វើការ​ជា​កម្មករ​គេ​ស៊ី​ឈ្មួ​ល គេ​អស់​ជាច្រើន​ឆ្នាំ គាត់​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ ឪពុកម្ដាយ​យកទៅ​ព្យាបាល​នៅ​គ្រូខ្មែរ នៅក្នុង​ស្រុកភូមិ​ជាមួយគ្នានេះ​ដោយសារ​គាត់​ដែលជា​ជំងឺ​ខួរក្បាល ដោយ​បណ្តាលមកពី​ការ​ផឹកស្រា​ខ្លាំងពេក ទាំង​អារម្មណ៍​មិន​ប្រក្រតី​ត្រូវ បាន​ត្រូវ​គ្រូខ្មែរ​នោះ ដាក់ច្រវ៉ាក់​គាត់ ដើម្បី​ឲ្យ​គាត់​នៅ​មួយកន្លែង ព្រោះ​គេ​មិនអាច​គ្រប់គ្រង​គាត់​បាន​។ លោកតា​អាចារ្យ​បាន​បន្ថែមថា ការព្យាបាល របស់​គ្រូខ្មែរ យូរ​ទៅ​យូរ​ទៅ​មិនបាន​ធូរស្បើយ​នោះទេ​។ គាត់​ក៏​ធ្លាក់ខ្លួន​កាន់តែ​ធ្ងន់​ទៅៗ រហូតដល់​បាត់បង់​ជីវិត​។ លោកតា បាន​បន្ថែមថា នៅពេលដែល​គាត់​ស្លាប់​នោះ ពិតជា​ខ្លោចផ្សា​ខ្លាំងណាស់​ត្រូវបាន​គេ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ពី​ផ្ទះ​លោកគ្រូ​ខ្មែរ ដែល​នៅ​ភូមិ​ជាប់​គ្នា​នេះ យកមក​ដល់ផ្ទះ​គាត់​ទុក​មួយសន្ទុះ​ធំ ទើប​មាន​សាច់ញាតិ​បងប្អូន មក​យក​សព​គាត់​ចេញពី​រ៉ឺម៉ក ដឹក​សព​ដាក់ចូល​ក្នុងផ្ទះ​។ ផ្ទះ​គាត់​មើលទៅ​គួរអោយ​ខ្លោចផ្សា​ណាស់ ដំបូល​ស្លឹក​ជញ្ជាំង​ស្លឹក ព្រោះ មិនមាន​អ្វី​ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​នៅក្នុង​ផ្ទះ​នោះទេ​ហើយ​គ្រួសារ​គាត់ គឺជា​អ្នកក្រ​បំផុត​នៅក្នុង​ភូមិ​នេះ​។ លោកតា បាន​បន្ថែមថា នៅពេលដែល​ដឹងថា ក្រុមគ្រួសារ​នេះ មនុស្ស​ស្លាប់់ គាត់​ក៏បាន​ចេញមុខ ខ្នះខ្នែង​ជួយ​ចេញ​ថវិកា​ផ្ទាលខ្លួន ចំនួន​បួន​ម៉ឺន​រៀល ហើយ​លោកតា​ម្នាក់ទៀត ដែលជា​សមាជិក​ក្រុម​ប្រឹក្ស​ឃុំ​បាន​ជួយ​ថវិកា​២​ម៉ឺន​រៀល សរុប​៦​ម៉ឺន​រៀល ដើម្បី​ទិញ​មឈូស​ដាក់​សព​។ ចំណែកឯ​ក្រុមគ្រួសារ​គាត់​ឪពុកម្ដាយ​របស់​សព ប្រពន្ធ​សព ឬក៏​សាច់ញាតិ​ទាំងអស់​មិនមាន​លុយ​នោះទេ សម្រាប់ ការធ្វើ​ព​ធី​បុណ្យសព​នេះ​។ បុរស​នោះ​ស្លាប់​កាលពី​ថ្ងៃទី 13 ខែមេសា ឆ្នាំ ២០១៩ ហើយ​នៅ​ថ្ងៃទី 14 មេសា ដែលជា​ថ្ងៃ​ចូលឆ្នាំ បាន​បូជាសព​នៅវេលា​ម៉ោង​ប្រមាណ​ជា 2 រសៀល នៅមុខ​ផ្ទះ​គាត់​តែម្ដង​ហើយ​ក្នុង​ពិធី​បូជាសព​នេះ​មិនមាន​អាចារ្យ​ត្រឹមត្រូវ​នោះទេ គឺ​សុទ្ធតែ​អាចារ្យ​ស្ម័គ្រចិត្ត​ជួយ​គ្រួសារ​នេះ​។ លោកតា​បាន​បន្ថែមថា សព​ត្រូវ បាន​បូជា​ដោយ​សាច់ញាតិ​នៅក្នុង​ភូមិ​។ គ្រួសារ​នេះ​មិនមែន​អត់​ទេ គឺ​អត់​តែម្តង​អត់​មាន​អ្វី​ទាំងអស់​គឺ​បូជាសព​ឱ្យ​រួច​តែ​ពី​ដៃ​តែប៉ុណ្ណោះ​។ តាម​ពិនិត្យ​ជាក់ស្ដែង​របស់​អ្នកសារព័ត៌មាន ដែល​ចុះ​ផ្ទាល់​ដល់​បាន​ពិនិត្យឃើញថា​គ្រួសារ​គាត់​នេះ ពិតជា​ដូច​អាចារ្យ​និយាយ​ប្រាកដ​មែន​មិនមាន​អ្វី​ទាំងអស់ សាច់ញាតិ​បងប្អូន​មក​ធ្វើបុណ្យ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ លោកតា​អាចារ្យ​បាន​បន្ថែមថា គួរអោយ​ខ្លោចផ្សា​ណាស់​ពិធី​បុណ្យសព​នេះ ហើយ​លោក​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន បើ​មាន​សទ្ធា​គួរតែ​ជួយ​ដល់​ក្រុមគ្រួសារ​នេះ​ផង ព្រោះ​ខ្សត ខ្លាំងណាស់​។ ម្ដាយ​របស់​បុរស​នេះ​បាន​និយាយថា គ្រួសារ​គាត់​ក្រ​ខ្លាំងណាស់​ដើរ​ស៊ីឈ្នួល​គេ​សព្វគ្រប់​ទីកន្លែង​ដើម្បី​រស់​មួយថ្ងៃ​មួយថ្ងៃ​តែប៉ុណ្ណោះ​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បូជាសព​កូនប្រុស​ទេ មានតែ​សាច់ញាតិ​បងប្អូន​អ្នកជិតខាង​អាណិតអាសូរ​ជួយ​ជា​បច្ច័យ ជា​អង្ករ​ជា​សម្ភារៈ​ដើម្បី​បូជាសព​ហើយ​បងប្អូន​សាច់ញាតិ​ជិតខាង បាន​ជួប​នាំ​សព​យកទៅ​បូជា​នៅ​ទីកន្លែង​ដ៏​សមគួរ ដើម្បី​ឲ្យ​ពិធី​នេះ​ចប់​តាម​ប្រពៃណី​ប៉ុន្តែ​ទោះយ៉ាងណា​ម្តាយ​របស់​សព បានលើកឡើង​ថាបើ​អស់លោក​ថ្នាក់ដឹកនាំ​បានដឹង​បាន​ឮ​សូមជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ក្រ​ខ្លាំងណាស់ សូម្បីតែ​ពិធីបុណ្យ​សព​កូន​ក៏​ធ្វើ​ទៅដោយ​មិនរ​លួ​ន​ដូច​គ្រួសារ​គេ​ផ្សេងៗ​នោះទេ ព្រោះ​ក្រ​ខ្លាំងពេក សូម្បីតែ​លុយ​ទិញ​មឈូស​ដាក់​សព​កូន​ក៏​គ្មាន​ដែរ មានតែ​លោក​អាចារ្យ​ចេញ​លុយ 4​ម៉ឺន​រៀល និង​សមាជិក​ក្រុមប្រឹក្សាឃុំ​ម្នាក់ ចេញ​លុយ 2​ម៉ឺន​រៀល ដើម្បី​បាន​លុយ​ទិញ​មឈូស​ដាក់​សព​កូន​តែប៉ុណ្ណោះ​។

​លោកតា​អាចារ្យ​បាន​និយាយ​បន្ថែមថា ក្រុមគ្រួសារ​នេះ​មិនបាន​អញ្ជើញ​អាចារ្យ​មក​ធ្វើ​ពិធី​បុណ្យសព​នោះទេ គឺ​គាត់​បាន​ដឹងឮ​ពី​​អ្នក​មិត្ត​ក្នុងភូមិ​។ គាត់​ក៏​ស្ម័គ្រចិត្ត​មកជួយ​ធ្វើជា​អាចារ្យ ដើម្បី​ឲ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅតាម​ប្រពៃណី​ឱ្យ​ចប់​ចុង​ចប់​ដើម​រួចរាល់​តែប៉ុណ្ណោះ​៕​ ដោយ ៖ កូឡាប

spot_img
×