Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់មនុស្ស 6 នាក់ ដាក់កុងត្រូលជជុះជំរិតទារលុយពីប្រជាពលរដ្ឋ

spot_img

កំពង់ចាម ៖ បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលសូមគោរពរាយការណ៍ជូនលោក រដ្ឋមន្ត្រីក្រសួងព័ត៌មានជូនជ្រាបដ៍ខ្ពង់ខ្ពស់ ហើយត្រូវបានលោករដ្ឋមន្ត្រីបង្ហោះលើផេក facebook ផ្លូវការរបស់លោកនៅថ្ងៃទី 16 ខែមេសានេះ។ លោកហួត វុទ្ធី​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ចាម​ បញ្ជា​ឱ្យ​សមត្ថកិច្ច​វៃ​៉ខ្នោះ​មនុស្ស​៦នាក់​ ពាក់​ព័ន្ធ​ការ​ដាក់​កុងត្រូល​ជជុះ​ស្ទាក់យានយន្តទារប្រាក់លើផ្លូវរបៀងក្នុងព្រៃចម្ការចូលតំបន់រមណីយដ្ឋានទឹកឆាស្រុកចំការ​ ខេត្ត​កំពង់​ចាម​ ។

របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ បញ្ជាក់​ថា​ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពី​ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០១៩​ ក្រោយពីទទួល​បានដំណឹងថា​ មានមនុស្សមួយក្រុមបានដាក់កុងត្រូលជជុះកំហែងយកប្រាក់ ពីប្រជាពលរដ្ឋ ដោយល្មើសនឹង បទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ​ ខេត្តកំពង់ចាម រួចមក​ ,​ លោក គួច​ ចំរើន​ បានបញ្ជាឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យ។

នៅក្នុងការចុះត្រួតពិនិត្យនគរបាលខេត្តរួមជាមួយអធិការដ្ឋាននគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនបុរសឈ្មោះ កែវ ឌឿន អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ដើម្បីយកទៅធ្វើការសួរ ។

ប្រភព​ព័ត៌មាន​ បានឱ្យដឹងថា​ ក្នុងពេលកងកម្លាំងនគរបាលបើករថយន្តដឹកឈ្មោះ កែវ ឌឿនចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន២គ្រឿង បានមកកាក់ផ្លូវរថយន្តនគរបាល ពីមុខ និងពីក្រោយ មិនអោយទៅមុខបាន ហើយក្រុមនោះ បានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចមិនឱ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរ។

ក្នុងស្ថានភាពដូចខាងលើលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានសម្រេចឱ្យនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀតរួមមាន ៖​

១-ឈ្មោះ ស្រុី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ

២-ឈ្មោះ ស្រុី វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ

៣-ឈ្មោះ ស្រុី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ

៤-ឈ្មោះ ស្រុី គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ

៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ

ជនទាំង៥នាក់នេះមានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយ​បច្ចុប្បន្ន​នេះ​ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ កូឡាប

spot_img
×