Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់ យក​ដប​សាំង​ទៅ​គប់​ចូល​ផ្ទះ​គេ បំរុង​ដុត​ឲ្យ​ឆេះ

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង បាន​ចាប់​បុរស​ម្នាក់ ដែល​យក​ដប​សាំង​ទៅ​គប់​ចូល​ផ្ទះ​គេ បំរុង​ដុត​ឲ្យ​ឆេះ ហើយ​ចាក់​អ្នក​ទៅ​ឃាត់ បណ្តាល​ឲ្យ​រងរបួស​ពេញ​ខ្លួន​ទៀត​។ ករណី ហិង្សា​ដោយ​ចេតនា គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ កើតហេតុ​ថ្ងៃ​ចន្ទ ១១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៥​ខែមេសា គ ស​២០១៩ វេលា ម៉ោង​២២ និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ សំណាង ពន្លឺ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ​ការ មាន​ទីលំនៅៗ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ ឈ្មោះ សៀ តុង​សេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​នគរបាល​មូលដ្ឋាន បា​ម​រៀបរាប់​ព៏​សភាព​រឿង​ហេតុថា នៅ​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ មានឈ្មោះ សៀ តុង​សេង បាន​យក​សាំង​ចំនួន ២​ដប​ទឹក​សុទ្ធ គប់​សំដៅ​ចូលទៅក្នុង​ផ្ទះ​របស់​ឈ្មោះ សួង សឿង ភេទ ប្រុស បណ្តាលអោយ​ភ្លើង​ឆេះ​ឡាំង​ស្នោ​។ ភ្លាមនោះ​ត្រូវ​បានកូនៗ​របស់​ឈ្មោះ​សួង សឿង បាន​ពន្លត់​ទាន់ មិន​បង្ក​អោយ​ឆេះ​បន្ត​ទៀតឡើយ ។​

ពេល​ឃើញ​ដូច​នោះ ឈ្មោះ​សំណាង ពន្លឺ (​ជនរងគ្រោះ​) បាន​ឃាត់​ជនសង្ស័យ ដោយ​សួរ ថា​ហេតុអ្វី បានជា​ដុត​ផ្ទះ​គេ​អញ្ចឹង ដឹងថា​ឆេះ​ដល់ផ្ទះ​គេ​ផ្សេងទៀត​ឬ​អត់​? ពេលនោះ ជ​នស​ង្ស័​ឆ្លើយថា​៖ បើ​ឆេះ​ចាំ​គិត​ទៀត ជា​រឿង​គ្រួសារ​អញ​ទេ ភ្លាមនោះ​ឈ្មោះ​សំណាង ពន្លឺ​បាន​ចាប់​ក្របួច កអាវ​ជនសង្ស័យ ហើយ​អ្នក​ទាំងពីរ​ក៏បាន​ប្រវាយប្រតប់​គ្នា ជនសង្ស័យ​ក៏បាន​ចាក់ទៅលើ​ជនរងគ្រោះ​(​ដោយ​វត្ថុ​រឹង ស្រួច​) បណ្តាលអោយ​មុត​ត្រូវចំ​ស្មា​ខាងឆ្វេង​ចំនួន​៤​កន្លែង និង​ត្រូវចំ​ឆ្អឹងជំនី​ខាងឆ្វេង​ចំនួន​១​កន្លែង បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​

ក្រោយពេល​ទទួលបាន​ព័​ត៍​មាន​ខាងលើនេះ​ភ្លាម កម្លាំង​នគរបាល​ស្រុក បាន​ចុះ​អន្ដរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ឈ្មោះ​សៀ តុង​សេង យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត តាម​នីតិ​វី ៕​ ដោយ ៖ កូឡាប

spot_img
×