Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សម្នា​ច្រើន​ដេ​ដាស បង្ហាញ​នូវ​ភាពសប្បាយ​រីក​ក្នុង​ដំណើ​កម្សាន្ត​មកកាន់​ខេត្ត​កែប

spot_img

​កែប ​៖ មនុស្សម្នា​ច្រើន​ដេ​ដាស បង្ហាញ​នូវ​ភាពសប្បាយ​រីក​ក្នុង​ដំណើ​កម្សាន្ត​មកកាន់​ខេត្ត​កែប នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃ​ទីមួយ ទី​ពីរ និង​ថ្ងៃទី​បី​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់រ​ដ្ឋ​បាល​ខេត្ត​កែប​។​

​ក្រោម​ការបង្ក​បរិយាកាស​សប្បាយរីករាយ​របស់ អាជ្ញាធរខេត្ត​ក្នុងអំឡុង​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២​នេះ គេ​សង្កេតឃើញ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​យ៉ាងច្រើន​កុះករ ចូលមក​សំរាក លំហែរ​កំសាន្ត និង​ចូលរួម​ក្នុង​ព្រឹត្តិការ​នានា​ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​ឡើង ដូចជា​ការចូលរួម​លេងល្បែង​ប្រជា​ប្រី​យ៍​ខ្មែរ ដើរ​ទស្សនាការ​តាំងពិព័រណ៍​ផលិតផល ក៏ដូចជា​ការប្រគំ​តន្ត្រី​ជាដើម​។
​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​អាជ្ញាធរ​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ការសម្រួល​ការធ្វើដំណើ​រ ការ​ស្នាក់នៅ ហូបចុក ពិសេស​លើ​ការងារ​ប្រមូល​ទុកដាក់​សំរាម កាកសំណល់​រឹង​រាវ​ផ្សេងៗ​បាន​យ៉ាង​ទៀងទាត់ និង​ទាន់ពេលវេលា​។​

​ក្រៅពី​ទីតាំង​សំខាន់ៗ​នៃ​តំបន់​ទេសចរ​ខេត្ត​កែប ដែល​ពោ​ពេញ​ដោយ​មនុស្សម្នា នៅតាម​ទីវ​ត្ត​អារាម​ក៏មាន​ប្រជាជ ន​ពាសពេញ​មក​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី ជាពិសេស​ខេត្ត​កែប​បាន​ចាត់ចែង​អោយ​ក្រុមការងារ ចុះជួយ​ភូមិ ឃុំ សង្កាត់ ចូលរួម​គ្រប់​ទីវ​ត្ត​អារាម​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​ដឹកនាំ បំផុស​អោយមាន​ការលេង​ល្បែង​ប្រជា​ប្រី​យ​ខ្មែរ​អោយបាន​ផុលផុស​គ្រប់​ទីកន្លែង​ផងដែរ​៕​ ដោយ ៖ កូឡាប

spot_img
×