Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ មិន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​ខ្លាច​បែកការណ៍ ចាប់​អ្នកលេងមិនបាន​

spot_img

​ស្រុក​ស្អាង ​៖ នគរបាល​ជាន់ខ្ពស់​ខេត្តកណ្ដាល​បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​សង្វៀន ជល់​មាន់ និង​វង់​អាប៉ោង​មួយកន្លែង នៅ​ស្រុក​ស្អាង ត្រូវបាន​មាន អ្នក​មក រារាំង ឃាត់​មិន​ឲ្យ​សមត្ថកិច្ច ប្រមូល​យកមក សម្ភារៈ​វត្ថុតាង ពី​សំណាក់ អ្នក​មកលេង​និង​អ្នក​មក លក់ដូរ ក្នុង​បរិវេណ​នេះ ក្នុង​ទ្រង់ទ្រាយ ប្រមូលផ្ដុំ​គ្នាច្រើន និង​​កិច្ចប្រតិបត្តិការ នេះ មិនមាន​ការចូលរួម ពី​កងកម្លាំង​មូលដ្ឋាន របស់​ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល ឡើយ​។​

​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ មេសា ២០១៩ ​នៅវេលា​ម៉ោង ១២និង៣០​នាទី កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង​លទ្ធផល បង្ក្រាប​ជាក់ស្ដែង​។ ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​សង្វៀន ជល់​មាន់ និង​វង់​អាប៉ោង​) នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

ជនសង្ស័យ ជាច្រើន​នាក់ រត់គេចខ្លួន សមត្ថកិច្ច ស្ទាក់​ឃាត់ ខ្លួន បាន ៤​នាក់ ៖

១.​ឈ្មោះ ឈុន ហួរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។​

២.​ឈ្មោះ ប៉េង ឡេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ភូមិ​ចំប៉ា​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​

៣.​ឈ្មោះ ខេង មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។​

៤.​ឈ្មោះ គៀង ហៀ​ង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)។​
​ម្ចាស់​សង្វៀន​ជល់​មាន់ ឈ្មោះ អ៊​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ភូមិ​ចុង​កោះ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល (​គេចខ្លួន​)​។ ចំណែក​វត្ថុតាង​ចាប់យក មាន់​ជល់​០៦​ក្បាល (​ងាប់ ០២​ក្បាល​) ជញ្ជីង ០១ ស្កុ​ត រុំ​ជើងមាន់ ៤​ប្រអប់​ធំ កន្ត្រក​ដាក់​មាន់​០៩ កៅអី ៥៩ ម៉ូតូ ៨១​គ្រឿង ឡាន ០២​គ្រឿង ។​

​បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​បញ្ជាក់ថា “​កិច្ចប្រតិបត្តិការ​នេះ ត្រូវបាន​មាន អ្នក​មក រារាំង ឃាត់​មិន​ឲ្យ​សមត្ថកិច្ច ប្រមូល​យកមក សម្ភារ​វត្ថុតាង ពី​សំណាក់ អ្នក​មកលេង​និង​អ្នក​មក លក់ដូរ ក្នុង​បរិវេណ​នេះ ក្នុង​ទ្រង់ទ្រាយ ប្រមូលផ្ដុំ​គ្នាច្រើន និង​​កិច្ចប្រតិបត្តិការ នេះ មិនមាន​ការចូលរួម ពី​កងកម្លាំង​មូលដ្ឋាន របស់​ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល ឡើយ​។ អនុវត្តតាម​ការ ចង្អុល​ដឹកនាំ​របស់​ឯកឧត្ដម​នា​យ​ឧ​ត្ត​ម​ស​នី​យ៍ អគ្គស្នងការ និង​ដោយបាន ការ​សម្រប សម្រួល​ដឹកនាំ ពី​លោក ព្រះរាជអាជ្ញា អម​សាលា ដំបូង​ខេត្តកណ្ដាល ដើម្បី​ជៀសវាង បញ្ហា​ប្រឈម​ជាមួយ​អ្នកញៀន​ល្បែងស៊ីសង ដែល​បាន​ប្រមូលផ្ដុំ​គ្នាច្រើន មករា​រាំង​សមត្ថកិច្ច បានសម្រេច​ប្រគល់​ម៉ូតូ ជាក់ស្ដែង នៅ​ហ្នឹង​កន្លែង ជូន​ម្ចាស់ ម៉ូតូ​បាន​ចំនួន ១៦​គ្រឿង និង​វត្ថុតាង មួយចំនួនទៀត ចាប់យក មក​រក្សាទុក​នៅ អង្គភាព​” ។​

​នគរបាល​ស្នងការ​ខេត្តកណ្ដាល​បានបញ្ជាក់​ពីស​ភាព​រឿង​ហេតុថា​ ថ្ងៃទី​១៤ មេសា ២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី តាម​បញ្ជា​ផ្ទាល់​របស់លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​ខេត្តកណ្ដាល លោក ស្នងការ និង​ស្នងការរង​៤​រូប​ ​ព្រមទាំងកម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​តម្រួត​បទបញ្ជា និង​អ​ន្តា​គម​ន៍ សេនាធិការដ្ឋាន និង កម្លាំង​វរៈ ព្រំដែន​ជើងគោក ៦០៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល បាន​សហការ ចុះបង្ក្រាប​ទីតាំង ជល់​មាន់​ដ៏​ធំ​​មួយ​នៅ​ភូមិ ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ទីតាំង សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង ខាងលើ បាន​បើក​ឲ្យ​លេង រយះពេល​៥​ថ្ងៃ មកហើយ​(​ជាក់ស្ដែង ធ្លាប់បាន លេង​យូរណាស់ មកហើយ​)​មាន​មនុស្ស​មកលេង​ប្រហែល​ជាង ៣០០​នាក់ ក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ ក្រុម​អ្នកញៀន​ល្បែង បាននាំគ្នា​រត់ កាត់​ចំការ​របស់​ប្រជាពលរដ្ឋ គេចខ្លួន​បាត់អស់ (​ភូមិសាស្ត្រ ស្មុគស្មាញ​)​ចំណែក​មនុស្ស​០៤ នាក់ បាន​ឃាត់ខ្លួន​យក ទៅ ដើម្បី​ធ្វើការ សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។

​ដោយឡែកចំពោះ​ម៉ូតូ វត្ថុតាង​ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារង ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម សមត្ថកិច្ច សម្រេច​ប្រគល់ជូន​ម្ចាស់​វិញ​នៅ​ហ្នឹង​កន្លែង​តែម្តង​។

​ចំពោះ មធ្យោបាយ​និង វត្ថុតាង ខ្លះ ដែល​អាច ចាប់យក បញ្ជូនមក​ខេត្ត​បាន កំពុង​បន្ត​រៀបចំ ចាត់ចែង យក​​មក​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប អង្កេត តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×