Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ សម្រេច​ឃុំខ្លួន​ម្ចាស់​ក្លឹប ម៉ៃ​អា​មី និង​មនុស្ស​៦​នាក់​ទៀត ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

(​ភ្នំពេញ​)៖ លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំ​ខ្លូន​ម្ចាស់​ក្លឹប ម៉ៃ​អា​មី ឈ្មោះ ស្រេង វរ​: និង​ស្ត្រី​២​នាក់ ពន្ធនាគារ​រាជធានី​ភ្នំពេញ ( PJ ) និង​បក្ខពួក​៤​នាក់​ទៀត បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​នេះ ។​

​ជនជាប់ចោទ ស្រេង វីរៈ ជា​ម្ចាស់​ក្លឹប និង​មេការ​ពីរ​នាក់ ត្រូវបាន​តំណាង​អយ្យការ បាន​ចោទប្រកាន់​ពីបទ​ល្មើស ផលិត ជួញដូរ រក្សាទុក ចាត់ចែង​សម្រួល​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាត់​ញៀន​។ ចំណែក​បក្ខពួក​៤​នាក់​ទៀត ត្រូវ​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​ជួញដូរ រក្សាទុក ចាត់ចែង​ប្រើប្រាស់ និង​សម្រួល​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​សូមបញ្ជាក់ថា គ្រឿងញៀន​ប្រមាណ​ជាង​១០​គីឡូក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទាំងយប់​នៅ​ក្លឹប ម៉ៃ​អា​មី​។ មន្ត្រីនគរបាល​បានបញ្ជាក់​ទៀតថា ក្រៅពី​ការ​រឹបអូស​បាន​ថ្នាំញៀន កម្លាំង​នគរបាល​ក៏បាន​រឹបអូស​បាន​ឧបករណ៍​ជក់ និង​កែច្នៃ​យ៉ាងច្រើន នៅក្នុង​ក្លឹប​ផងដែរ​។ ដែល​ក្រុមយុវជន និង​ជនសង្ស័យ​ទាំងនេះ បានធ្វើ​សកម្មភាព​យ៉ាង​ព្រោងព្រាត​។ ចំពោះ​ម្ចាស់​ក្លឹប «​ម៉ៃ​អា​មី​»​ម្នាក់នេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ផងដែរ ហើយ​ចេញពី​ពន្ធនាគារ​វិញ នៅ​ឆ្នាំ​២០១៥​កន្លងទៅ​។​

​ក្រោយពី​ធ្វើតេស្ដ​ទឹកនោម​ទៅលើ​យុវជន​ជាង​៥០​នាក់ ដែល​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ដ​នាពេល​រាត្រី​មួយ​នេះ សមត្ថកិច្ច​បាន​រកឃើញ​យុវជន មាន​ផ្ទុក​សារធាតុ​ញៀន​នោះ​ចំនួន​៣២​នាក់​។ សម្រាប់​យុវជន​ទាំងអស់​ដែល​ត្រូវ​ចាប់ខ្លួន​ពេល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ សម្រាប់​អ្នក​ដែល​គ្មាន​គ្រឿងញៀន និង​អ្នក​ដែលមាន​គ្រឿងញៀន​ត្រូវបញ្ជូន​ទៅកាន់​មណ្ឌល​ស​ន្សា​ប​គ្រឿងញៀន​។​

​សូមជម្រាបថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ក្លឹប​កម្សាន្ត​យីហោ «​ម៉ៃ​អា​មី​» ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៥០​នាក់ និង​ថ្នាំញៀន​មួយចំនួន​ផងដែរ​។​
​ក្លឹប​កម្សាន្ត ម៉ៃ​អា​ម៊ី នេះ​ស្ថិតនៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ដែល​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​បិទ​បី​លើក​រួចមកហើយ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×