Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង ដោយ​កាត់បន្ថយ​ការនាំ​ចូល​សាំង​រហូត ៩០​ភាគរយ​

spot_img

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី​ឲ្យ​តឹង​បន្ថែមទៀត​លើ ប្រទេស​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​នា​ពេល​ថ្មីៗ​នេះ​របស់​របប​ព្យុងយ៉ាង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍នេះ​។​

​ទណ្ឌកម្ម​ដែល​ស្នើឡើង​ដោយ​អា​មេ​រិច​ប្រឆាំងនឹង​កូរ៉េខាងជើង រួម​មាន​ការចាត់វិធានកា​រ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ប្រេង​សាំ​ទៅកាន់​ប្រទេស​កុម្មុនិស្ត​នេះ​រហូត ៩០​ភាគរយ​។​

​ប្រទេស​រុស្សី ព្រម​ទាំង​ចិន ដែល​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​ជំនួញ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង ក៏​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​នោះ​ដែរ​។​

ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley

កូរ៉េខាងជើង​ធ្លាប់​ទទួលរង​ទណ្ឌកម្ម​ជាច្រើន​ពី​សំណាក់​អា​មេ​រិច អង្គការសហប្រជាជាតិ និង​សហភាព​អ៊ឺរ៉ុប​រួចមកហើយ​។​

​សហរដ្ឋ​អា​មេ​រិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ព្យុងយ៉ាង​តាំងពី​ឆ្នាំ ២០០៨​មក​ម្លេះ ដោយ​ទណ្ឌកម្ម​ទាំងនោះ​រួមមាន ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ជាប់​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែ​រ និង​ហាម​មិនឲ្យ​មាន​ការនាំចេញ និង​នាំចូល​ទំនិញ ព្រមទាំង​សេវាកម្ម​ទៅកាន់​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Nikki Haley បាន​ថ្លែងថា “​ទណ្ឌកម្ម​បន្ថែម​បាន​ផ្ញើ​យ៉ាង​ច្បាស់លាស់​ទៅ​កាន់​ទីក្រុង​ព្យុង​យ៉ាង​ថា ការ​រឹងទទឹង​នឹង​នាំឲ្យ​មាន​ទណ្ឌកម្ម​បន្ថែម និង​ធ្វើឲ្យ​រឹតតែ​ឯកោ​”​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​សំដែង​ការ​ស្វាគ​ម​ន៏​ចំពោះ​ទណ្ឌកម្ម​ថ្មី​បន្ថែម​នេះ ដោយ​លោក​បាន​បង្ហោះ​នៅក្នុង Twitter ថា “​ពិភពលោក​ចង់បាន​សន្តិភាព មិនមែន​ការស្លាប់​នោះទេ​”​។​

​ចំនែក លោក Wu Haitao ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​វិញ បាន​និយាយថា ការបោះឆ្នោត​បាន​ឆ្លុះ​បញ្ជាំង​ពី​ជំហរ​ឯកច្ឆ័ន​របស់ស​ហគ​មន៏​អន្តរជាតិ ជុំវិញ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​ទោះយ៉ាងណា ក្រសួងការបរទេស​ចិន​បាន​ពិព៌ណនា​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ថា “​មាន​ភាពស្មុគស្មាញ និង​ពិបាក​ដោះស្រាយ​” និង​បាន​ស្នើ​ឲ្យ​គ្រប់ភាគគី​ទាំងអស់​មានភាព​អត់ធ្មត់ និង​ប្រឹង​ប្រឹង​លុបបំបាត់​ភាព​តានតឹង​៕ សុភ័ក្ត្រ​

spot_img
×