Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តសៀមរាប ឃុំខ្លួន​ចោរលួច​ម៉ូតូ​រ៉ឺម៉ក ម្នាក់​

spot_img

​សៀមរាប​៖ នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ទ​និង​ករណី​អំពើ​លួច​ម៉ូតូ​និង​រ៉ឺម៉ក់ ។ នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​តុលាការ​ឃុំខ្លួន​រួចហើយ ចំណែក​ម៉ូតូ​ជា វត្ថុតាង សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​ប្រើប្រាស់​វិញ​។​

​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ពី​ដំណើររឿង​ថា នៅ​ថ្ងៃទី​១៤​ខែ​០៤ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៨.០០​នាទី ខណៈ​ជនរងគ្រោះ​ឈ្មោះ​ឡុង ទុក ភេទ​ប្រុស នៅ​រងចាំ​ដឹក​ភ្ញៀវ នៅមុខ​បុរី​សៀង​ណាំ​ផ្លូវកែង​ចូល​វត្ត​ត្រាំ​នាគ ស្ថិតនៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម​ក្រុង​-​ខេត្តសៀមរាប ពេលនោះ​ឡានក្រុង​បានមក​ដល់ ហើយ​ឈប់​ខាងកើត​កន្លែង​ជនរងគ្រោះ​ចត​រ៉ឺម៉ក​ប្រហែល ២០ ម៉ែត្រ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ដើរទៅ​ហៅភ្ញៀវ ដោយ​ពុំបាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ ប្រហែល​១០​នាទី​ក្រោយ ក៏​ដើរ​ត្រឡប់មកវិញ ស្រាប់តែ​បាត់​ម៉ូតូ​រ៉ឺម៉ក ម៉ាកវ៉េវ​ពណ៌​ក្រហម​ស៊េរី ២០០១​លេខ​តួលេខ​ម៉ាស៊ីន ៨០ ១៩៣៥៧ ផ្លាកលេខ សៀមរាប ១H-៤៨០១ នឹង​រ៉ឺម៉ក​មួយគ្រឿង​ពណ៌​ស កាំ​បន្ទះ​ពណ៌​ក្រហម​លាយ​ពណ៌​ផ្កាឈូក ។ លុះដល់​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៣និង០០ នាទី ជនរងគ្រោះ​បាន​ប្រទះ ឃើញ​ជន សង្ស័យ​កំពុង​ជិះ​ម៉ូតូ​រ៉ឺម៉ក​របស់ខ្លួន ស្ថិត នៅលើ​ផ្លូវ​គ្រួស ក្រហម​ស្ថិតនៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​-​ខេត្ត សៀមរាប ជនរងគ្រោះ​បានធ្វើការ​ដេញតាម ពេលនោះ​ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​រ៉ឺម៉ក ហើយ​រត់គេចខ្លួន​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ ចុះជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ ខ្លួន​បាន​ជាក់ស្តែង​តែម្តង ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​រ៉ឺម៉ក របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​តុលាការ​ឃុំខ្លួន​រួចហើយ ចំណែក​ម៉ូតូ​ជា វត្ថុតាង​សម​ត្ត​កិច្ច​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​ប្រើប្រាស់​វិញ​ផងដែរ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×