Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ជំពាក់​ប្រាក់​រដ្ឋ ប្រឈម​នឹង​ការបិទ​អាជ្ញាប័ណ្ណ និង​រៀបចំ​សំណុំរឿង ដាក់​បណ្តឹង​ទៅ​តុលាការ​

spot_img

(​ភ្នំពេញ​) ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្ដីជូនដំណឹង​រួម​ស្នើ​ប្រធាន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ ទូរគមនាគមន៍​ទាំងអស់ ចាត់ចែង​ទូទាត់​ចំណែក​នៃ​ផល​ចំណូល (Revenue Share) និង​បំណុល​ទាំងអស់ ដែល​នៅ​ជំពាក់​រដ្ឋ​ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ យ៉ាងយូរ​ត្រឹម ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ជំពាក់​ប្រាក់​រដ្ឋ ទាំងនោះ ប្រឈម​នឹង​ការបិទ​អាជ្ញាប័ណ្ណ និង​រៀបចំ​សំណុំរឿង ដាក់​បណ្តឹង​ទៅ​តុលាការ​។​

​សេចក្តីជូនដំណឹង របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រកាស ឲ្យ ប្រតិបត្តិ ករ ទូរគមនាគមន៍ ចាត់ចែង ទូទាត់ ចំណែក នៃ ផល ចំណូល និង បំណុល យ៉ាង យូរ ត្រឹម ថ្ងៃ ទី ៣ ១ ខែ ឧសភា ឆ្នាំ ២ ០ ១ ៩ បាន​បញ្ជាក់ថា ផុត​កាលកំណត់​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចាត់វិធានការ​តឹង​រីង​ជា​បន្ត ដូចខាងក្រោម ដោយ​ពុំមាន​ការលើកលែង​ឡើយ​ដូចជា​ ៖

១៖ ប្រកាស​ជា​សាធារណៈ តាម​បណ្តាញសារព័ត៌មាន ដូចជា កាសែត វិទ្យុ ទូរទស្សន៍ សារព័ត៌មាន Online -​ល​- ចំពោះ​ក្រុមហ៊ុន​ទាំងឡាយណា ដែល​ខកខាន​មិនបាន​អនុវត្ត តាម​ការកំណត់​ខាងលើ ដោយ​ដាក់​ចំឈ្មោះ ក្រុមហ៊ុន ឈ្មោះ​អភិបាល​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ជំពាក់​។​

២៖ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដូចជា​បង្កក​សំណើសុំ​ការអនុញ្ញាត​នានា បង្គ​ក​គណនី​នៅតាម​ធនាគារពាណិជ្ជ​, បិទ​ហ្វ្រេ​កង់​ស៍ ហាមឃាត់​ការនាំចេញ​-​នាំចូល ហាមឃាត់​ការចូលរួម​ក្នុង​ដំណើរការ​លទ្ធកម្ម សាធារណៈ ព្យួរ ឬ​ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យា កិច្ចព្រមព្រៀង ឬ​លិខិតគតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ សម្រាប់ធ្វើ​អាជីវកម្ម និង​ចុងក្រោយ​រៀបចំ​សំណុំរឿង ដាក់​បណ្តឹង​ទៅ​តុលាការ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×