Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ ៣​ថ្ងៃ បុណ្យចូលឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ កើតមាន​៤​លើក ស្លាប់​មនុស្ស​២​នាក់ និង​របួស​៥​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញថា រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី នា​ខេត្ត​ព្រះសីហនុ បានកើត​មាន​៤​លើក ស្លាប់​មនុស្ស​២​នាក់ និង​របួស​៥​នាក់​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា រយៈពេល ៣​ថ្ងៃ បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ បាន​ថយ​ចុះបើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា​ឆ្នាំ​២០១៨​។ ឆ្នាំមុន​ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១០​លើក ដោយមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ជាង​១០​នាក់​។​

​លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​មាន ៤​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២​នាក់ និង​របួស​ចំនួន​៥​នាក់​។​

​លោក អ៊ី សុខា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំងអស់គ្នា ទោះបី​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែបណា​ក្តី ប្រយោជន៍​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ឲ្យ​ថយចុះ​ចំនួន​៕​​ ដោយ ៖ ដែន សីមា

spot_img
×