Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​រៀបរាប់​ពី​សក្ដានុពល​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤, ខេត្ត​កែប ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ប្រណីត​

spot_img

កែប ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ របស់​ប្រទេស​កម្ពុជា មាន​សក្តានុពល​ទេសចរណ៍​ផ្សេងៗ គ្នា​ដែល​អាច​ទទួល អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ទៅ​កម្សាន្ត​និង​លំហែកាយ​។​

​ការលើកឡើង​បែប​នេះ​បាន​ធ្វើឡើង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ នៅ​ខេត្ត​កែប ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ សមុទ្រ​បៃតង​៖ អនាគត គឺ​បច្ចុប្បន្ន និង​ក្រោម​ពាក្យស្លោក និរន្តរភាព​ទេសចរណ៍ សម្រាប់​ការអភិវឌ្ឍ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ បរទេស​ទៅ​កាន់​តំបន់ ឆ្នេរ​ទេសចរណ៍​របស់​កម្ពុជា​។​


​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​រៀបរាប់​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា ក្នុងនោះ​លោក​បាន​បញ្ជាក់ថា ខេត្ត​កែប ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ប្រណិត​។​

​លោក​រដ្ឋមន្ត្រី​បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​ព្រះសីហនុ ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​សម្រាកលំហែ និង​ជា​បណ្តុំ​សម្រាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ខេត្ត​កែប ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ប្រណិត ខេត្ត​កំពត ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​ទេសចរណ៍​តំបន់ឆ្នេរ និង​ខេត្ត​កោះកុង ជា​គោលដៅ​អេកូ​ទេសចរណ៍​តំបន់ឆ្នេរ​។​

​លោក​បាន​ស្នើ​ឲ្យ​បន្ត​រួម​គ្នា​ជំរុញ​ញ​ការអភិវឌ្ឍ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឱ្យ​ក្លាយជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពណ៌​ខៀវ គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ ពិសេស​ការអភិវឌ្ឍ​ទេសចរណ៍​សមុទ្រ ដើម្បី​ទាញ​យក​នូវ​គុណប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ឱ្យបាន​ជា​អតិបរមា និង​មាន​ការបែងចែក​ដោយ​ស​ម​ធម៌ ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​នៅ​ពីក្រោយ នៃ​ការអភិវឌ្ឍ​នោះទេ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម 4P (Public-Private-People-Partnerships) សំដៅ​ធានា​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅ​ក្នុង​កិច្ច​អភិវឌ្ឍ និង​ទទួល​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ដែល​ជា​យន្តការ​មួយ​ស័ក្តិសម​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍ​ធនធានធម្មជាតិ និង​បរិស្ថាន នៅតាម​តំបន់​ឆ្នេរសមុទ្រ​។​

​ម្យ៉ាងទៀត ត្រូវ​បន្ត​ធានា​ឱ្យបាន​ថា​ទំនាក់ទំនង​ជា​វិជ្ជមាន​រវាង​វិស័យ​ទេសចរណ៍ និង​ឆ្នេរសមុទ្រ​កម្ពុជា ឆ្ពោះ​ទៅ​អនាគត​កាន់តែ​បៃតង ហើយ​លោក​ក៏​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរទស្សន៍ កាសែត​នានា បន្ត​ចូលរួម​គាំទ្រ​យុទ្ធនាការ «​អប់រំ និង​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ អំពី​វិស័យ​ទេសចរណ៍ និង​ទីក្រុង​ស្អាត ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដោយ​រាប់​ទាំង​ការបង្កើន ការយល់ដឹង​អំពី​ស្តង់ដា​បៃតង ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ស្រប​តាម​ទស្សនទាន សេវា​មួយ ស្តង់ដារ​មួយ បង្កើត​ការយល់ដឹង​អំពី​គុណ​តម្លៃ នៃ​អាជីព​នៅក្នុង​វិស័យ​ទេសចរណ៍ ការយល់ដឹង​នៃ​យុទ្ធនាការ ភោជនីយដ្ឋាន​ស្អាត គ្មាន​សម្រាម​ក្រោម​តុ ការយល់ដឹង​អំពី​តម្លៃ​នៃ​ការអនុវត្ត ស្រប​តាម​ស្តង់ដា​ចំណាត់​ថ្នាក់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ សមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​និង​ក្រោម​ពាក្យស្លោក និរន្តរភាព​ទេសចរណ៍ សម្រាប់​ការអភិវឌ្ឍ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២​ស្អែក រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×