Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ត្រូវ​តុលាការ​ឃុំខ្លួន​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គឹម ខឿន ប្រាប់ បណ្តាញសារព័ត៌មាន​នៅ ថ្ងៃ ទី​១៦ មេសា ថា អ្នក ស្រី សុខ រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ប្រធាន គណបក្ស​សាធារណរដ្ឋ ប្រជាធិបតេយ្យ និង ជា សមាជិក ឧ​ត្ត​ម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ ត្រូវ បាន តុលាការ ចេញ ដីកា សម្រេច ឃុំ ខ្លួន បណ្ដោះអាសន្ន នៅ ពន្ធនាគារ ខេត្ត ព្រះវិហារ ពី បទ ដឹកនាំ ប្រជាពលរដ្ឋ ទៅ ទន្ទ្រាន យក ដី នៅ តំបន់ ឧទ្យាន ជាតិ គូលែន ភ្នំ ទេព​។ កងក​ម្លាំ​ងាំង​សមត្ថកិច្ច បាន​ចាប់ ខ្លួន ជន​ត្រូវ​ចោទ យោងតាម ដីកា របស់ តុលាការ ដោយ​ចោទ ប្រកាន់ អំពី ការ ញុះញង់ ទន្ទ្រាន យក ដី សហគមន៍ ដើម្បី បង្កើត ឱ មាន អំពើ ហិង្សា​។​

​ប៉ូលិស​ចាប់ខ្លួន​អ្នក​តវា​ឱ្យ​ដោះលែង ពលរដ្ឋ​១៤​នាក់​ដែល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នៅ​ខេត្តព្រះវិហារ​។​

​លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា និង​សហការី ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះវិហារ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅសុំ​ឱ្យមាន​ការរំដោះ​ជនសង្ស័យ​ចំនួន ១៤​នាក់ នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ដែល​អាជ្ញាធរ​ចាប់ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×