Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកក្លាហាន​កាន់​ដាវ​សា​ម៉ូ​រ៉ៃ កាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែងកែង ខេត្តកំពង់ឆ្នាំង​ថ្ងៃបុណ្យ​ចូលឆ្នាំ ត្រូវ​ចូល​ទ្រុង​ហើយ​

spot_img

​កំពង់ឆ្នាំង ​៖ នគរបាល​ខេត្តកំពង់ឆ្នាំង នៅវេលា​ម៉ោង​២និង៣០​នាទី រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នេះ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ម្នាក់​ដែលជាអ្នកក្លាហាន ស្បែក​ដាច​កាន់​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែងកែង ខេត្តកំពង់ឆ្នាំងហើយ ។​

​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ឈ្មោះ កង សារឿន ហៅ​បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឱក​ញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។ ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ខ្លា​កូន​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥៖៤០​នាទី​ល្ងាច ។​

​សូមបញ្ជាក់ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​ប្រើ​ដាវ សា​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត ត្រ​ឡែ​ង កែង ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ជ​ជនសង្ស័យ​ជា​បក្ខពួក​ដទៃទៀត ។​

​ប្រិយមិត្ត​ពិតជា​ជ្រាប​ច្បាស់​រួចហើយ​ថ្ងៃ សំរាប់​ថ្ងៃ​ចូលឆ្នាំថ្មី​នេះ គ្រប់គ្នាៗ​តែងតែ​សប្បាយរីករាយ​រាំលេង​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ផងដែរ តែ​ផ្ទុះ​ទៅវិញ​បែរជា​មាន​មនុស្ស​មួយចំនួន​បែរជា​បង្ករឿង​រ៉ាវ​ទាស់​ឈ្លោះ​គ្នា​ទៅវិញ ដោយយោង​ទៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក Yin Pheav បាន​ជួប​ហេតុការណ៍​នោះ ហើយ​បាន​ថត​វីដេអូ​ពី​ក្នុង​រថយន្ត ដោយ​ផ្តិតរូប​ក្មេង​ទំនើង​ជាច្រើន​នាក់ ដេញ​កាប់​យ៉ាង​សាហាវ បណ្តាល​ឲ្យ​មាន​របួស​ផងដែរ​។​

ក្មេងស្ទាវ​២​ក្រុម បាន​លើកគ្នា មក​កាប់​គ្នា​យ៉ាង​សាហាវ នៅ​ថ្ងៃ​ចូលឆ្នាំ​ទី​៣ នៅ​វត្ត​ត្រឡែងកែង ដោយ​ក្នុងនោះ​មហាជន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​ក្មេងៗ​ទាំងនោះ និង​សំណូមពរ​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនបង្ក ដោយសារ​តែមាន​ទាំង​រូបភាព​និង​វីដេអូ​យ៉ាងច្បាស់​ជា​ភស្តុតាង​។​

​ចូលឆ្នាំ កាន់​ដាវ មានន័យថា​ប៉ុនប៉ង​មនុស្សឃាត ឬក៏ មានបំណង​បង្ក​របួសស្នាម​ដល់​អ្នក​ដ៏​ទៃ​។ ហើយ​បើ​ឃើញ​មុខ​ប៉ុណ្ណឹង​ហើយ ធ្វើ​សកម្មភាព​កាប់​សាហាវ​យ៉ាងនេះ បើ​ចាប់​ដាក់គុក​មិន​បានទេ អាជ្ញាធរ គឺ​ចោលម្សៀត​ហើយ​។​

​បើ​មិន​ចាប់​ពួក​អា​អស់នេះ​ដាក់គុក​ទេ គួរឱ្យ​វា​ធ្វើជា​អាជ្ញាធរ​វិញ​ទៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×