Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ មានគ្រោះថ្នាក់ចរាចរចំនួន ១៣៤ លើក សម្លាប់ចំនួន ៥៩ នាក់ និងរបួសជាង ២០០ នាក់

spot_img

ភ្នំពេញ ៖ រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន​៥៩ នាក់(ស្រី៩នាក់) និងរបួសធ្ងន់ ១៦៧នាក់​ និងរបួសស្រាលចំនួន៧១នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំនួននេះមានការកើនឡើងប្រៀបធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលអ្នកស្លាប់មានចំនួនត្រឹម ៤៧នាក់។ ចំនួននេះមានការកើនឡើង ២៦% ។ កើតឡើងដោយសារការបើកបរហួសល្បឿនមាន៤០% មិនគោរពសិទ្ធិអាទិភាព១៤% ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×