Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញ​កាប់គ្នា​រឿង​ឲ្យលុយ​ទិញ​កង្កែបបោក បែរ​យក​ទៅ​ចាយ​អស់

spot_img

​ស្រុក​ខ្សាច់កណ្តាល ៖ ករណី​ហិង្សា​ដោយ​ចេតនា ទំនាស់​កាប់​គ្នា​ទៅវិញទៅមក បណ្ដាលឲ្យ​ភាគី​ម្ខាង​ទៀត​រងរបួស រឿង​ឲ្យ​លុយ​ទៅ​ទិញ​កង្កែបបោក បែរជា​មិន​ទិញ យក​លុយ​ចាយ​អស់ ហើយ​ម្ចាស់​លុយ​បាន​ចេញ​ពូថៅ​ដេញ​កាប់ ។ ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន។​ ​កើតហេតុ​ថ្ងៃ​ពុធ ១៣​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ មេសា ២០១៩ វេលា​ម៉ោង ១៦និង០០ នាទី ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​០៣ នាក់​ ៖ ១.​ឈ្មោះ ឆុំ ភ​វ័ន្ត ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​ក្បាល​ផ្នែក​ខាងក្រោយ ០១​កន្លែង​)​។​ ២.​ឈ្មោះ ម៉ៅ ម៉ុច ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​មុត​កំភួនដៃ​ខាងឆ្វេង​)​។​ ៣.​ឈ្មោះ ម៉ៅ ម៉ាច ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

​ជនសង្ស័យ​០២ នាក់ ៖ ១.​ឈ្មោះ ម៉ៅ មាន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់​​ខ្លួន​)​។​ ២.​ឈ្មោះ ឆុំ ភ​វ័ន្ត ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ វត្ថុតាង​ចាប់យក​ ៖ ១.​ពូថៅ​ចំនួន ០១ ។ ២.​ដែក​ទីប​មូល​ចំនួន ០១​។​

​ក្នុង​អំឡុង​ខែ មីនា ឆ្នាំ ២០១៩ ឈ្មោះ ឆុំ ភ​វ័ន្ត បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ ម៉ៅ ម៉ុច ចំនួន​៣៥.០០០​រៀល ទៅ​ទិញ​កង្កែបបោក​ ​នៅ​ឃុំ​ព្រែក​តា​មាក់ តែ​ឈ្មោះ ម៉ៅ ម៉ុច មិន​បាន​ទៅ​ទិញ​កង្កែបបោក​ទេ គឺ​បាន​យក​ទៅ​ចាយ​អស់​។​ ​ដល់​ថ្ងៃ​ទី ១៧ មេសា ២០១៩ វេលា​ម៉ោង ១៤និង០០ នាទី ឈ្មោះ ឆុំ ភ​វ័ន្ត កំពុង​អង្គុយ​ផឹកស្រា នៅមុខ​ផ្ទះ​ឈ្មោះ ហេង ម៉េង ពេល​កំពុង​ផឹកស្រា​ឈ្មោះ ម៉ៅ ម៉ុច បាន​ដើរកាត់​តាម​នោះ ហើយ​ឈ្មោះ ឆុំ ភ​វ័ន្ត បាន​ហៅ​ឈ្មោះ ម៉ៅ ម៉ុច មក​សួរនាំ​រឿង​លុយ និង​ទះ​ក្បាល​ចំនួន ០៤​ដៃ ឈ្មោះ ម៉ៅ ម៉ុច ឆ្លើយថា ពេល​ណា​ខ្ញុំ​មាន​លុយ​ចាំ​ខ្ញុំ​ឲ្យ ហើយ​ឈ្មោះ ម៉ៅ ម៉ុច បាន​ដើរ​​ចេញ​មក​សំដៅ​មក​ផ្ទះ​ខ្លួន ពេល​ដើរមក​ដល់​មុខ​ផ្ទះ​ឈ្មោះ មី សៀន ស្រាប់តែ​ឈ្មោះ ឆុំ ភ​វ័ន្ត កាន់​ពូថៅ​ដើរ​សំដៅ​មក​ឈ្មោះ ម៉ៅ ម៉ុច សួរថា ម៉ិច​អ្ហែង​នៅ​ធ្វើ​អី​ទៀត ទើប​បង្ក​ឲ្យមាន​ទំនាស់​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក ពេលនោះ​ឈ្មោះ ឆុំ ភ​វ័ន្ត យក​ពូថៅ​វាយ​ត្រូវ​កំភួនដៃ​ខាងឆ្វេង​របស់​ឈ្មោះ ម៉ៅ ម៉ុច បណ្តាលឲ្យ​មាន​របួស​ហើយ​មនុស្ស​នៅ​ទីនោះ​ចូល​មក​ឃាត់​បំបែកចេញ​ពីគ្នា​ដើរ​ទៅ​ផ្ទះ​រៀងខ្លួន ។ ក្រោយមក​ឈ្មោះ ឆុំ ឆា​រី ជា​ឪពុក និង​កម្មករ​របស់​ឈ្មោះ ឆុំ ភ​វ័ន្ត ម្នាក់​ទៀត​ដើរ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ ម៉ៅ ម៉ុច ពេល​ទៅ​ដល់​ឃើញ​ឈ្មោះ ម៉ៅ ម៉ុច ឈ្មោះ ម៉ៅ មាន និង​ឈ្មោះ ម៉ៅ ម៉ាច ជា​បងប្អូន​គ្នា​បង្កើត​ឈរ​នៅមុខ​ផ្ទះ ភ្លាម​នោះ​ឈ្មោះ ឆុំ ភ​វ័ន្ត បាន​ស្ទុះ​ទៅ​វាយ​ឈ្មោះ ម៉ៅ ម៉ាច ត្រូវ​ចំ​មុខ​មួយ​ដៃ ហើយ​ឈ្មោះ ម៉ៅ ម៉ាច រត់ឡើង​ទៅ​លើ​ផ្ទះ ឯ​ឈ្មោះ ឆុំ ភ​វ័ន្ត ស្ទុះ​រត់​ដេញ​តាម​ឡើង​ដល់​កាំជណ្តើរ​ទី​៣ ឈ្មោះ ម៉ៅ មាន ទាយ​យក​ដែក​បំពង់​ទីប វាយ​ឈ្មោះ ឆុំ ភ​វ័ន្ត មួយ​ដែក​បំពង់​ទីប​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាលឲ្យ​មាន​របួសស្នាម​។ បន្ទាប់មក​ឈ្មោះ ឆុំ ឆា​រី បាន​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

ក្រោយ​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​វិហារ​សួគ៌ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ឈ្មោះ ម៉ៅ មាន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ ៖ កូឡាប

spot_img
×