Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​សង្ក្រាន្ត​សមុទ្រ​”៣​ថ្ងៃ​ នា​ខេត្ត​ព្រះ​សីហ​នុ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជិត ​២០​ ម៉ឺន​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ថា “​សង្ក្រាន​សមុទ្រ​”​ឆ្នាំ​២០១៩ នា​ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជិត​២០​ម៉ឺន​នាក់​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យដឹងថា សង្ក្រាន្ត​សមុទ្រ ខេត្ត​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ភ្ញៀវទេសចរ​ចម្រុះ មកពី​ទី​ជិត​ទី​ឆ្ងាយ និង​អ្នក​ចូល​រួមមាន​ចំនួន​រហូតដល់​ជិត ២០​ម៉ឺន​នាក់​។ ចំនួន​នេះ បាន​ការកើនឡើង​ជាង ២៦​ភាគរយ បើ​ប្រៀបធៀប​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ឆ្នាំ​២០១៨​កន្លងទៅ​។

​ត្រង់​ចំណុច​នេះ លោក តាំង សុចិត្រ​គ្រឹ​ស្នា បញ្ជាក់ថា​ ៖ ​ចំនួន​ភ្ញៀវទេសចរ ដែល​បាន ចូលរួម​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង ពិធីបុណ្យ “​សង្ក្រាន្ត​សមុទ្រ​” នៅ​ខេត្ត​ព្រះសីហនុ រយៈពេល ៣​ថ្ងៃ ទី​១៤-១៦ ខែ​មេសា ឆ្នាំ ២០១៩ មាន​ចំនួន​សរុប ១៩១,៤៨៦​នាក់ គឺ​បាន​កើនឡើង ២៦,៩៩% បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​។ ក្នុងនោះ​ភ្ញៀវ​ជាតិ ប្រមាណ ១៦៤,៩១៣​នាក់ បាន​កើនឡើង ១៤,៣២% បើ​ធៀប​ឆ្នាំ​២០១៨ និង អន្តរជាតិ​ប្រមាណ ២២,៥៥៣​នាក់ គឺ​បាន កើនឡើង​១៣៣,៧៧% បើ​ធៀប​ឆ្នាំ​២០១៨​។

​ដោយឡែក​ភ្ញៀវទេសចរ​ជាតិ មាន​ប្រមាណ ៨១,៣០០​នាក់ បាន​កើនឡើង ២១,៤១% បើ​ធៀប​ឆ្នាំ​២០១៨ ។ ឆ្នាំ​២០១៨ ម​សម​ភ្ញៀវ​ជាតិ ៥៨,៧៤៧​នាក់ បាន កើន ២,២៨% បើ​ធៀប​ឆ្នាំ​២០១៨ និង​ភ្ញៀវ​អន្តរជាតិ ២២,៥៥៣​នាក់ បាន​កើនឡើង ១៣៦,៧៧% បើ​ធៀប​ឆ្នាំ​២០១៨​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ភ្ញៀវ​ដែល​ភ្ញៀវ​ចូល​មក​ទស្សនា តាម​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​សរុប​ប្រមាណ ៧,០០០​នាក់ មាន​ភ្ញៀវ​ជាតិ​ប្រមាណ ១០០​នាក់ និង អន្តរជាតិ​ប្រមាណ ៦,៩០០​នាក់​។​

​លោក​ថា ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀស​រុប​ប្រមាណ ៦,៧០៥​នាក់​។ ភ្ញៀវ​ជាតិ ៣,២៦១​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន ៣,៤៤៤​នាក់​។​

​ចំណែក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ សរុប​មាន​ចំនួន ៩,៣៤៥​នាក់​។ ភ្ញៀវទេសចរ​ជាតិ ៦,៩៩១​នាក់ និង​អន្តរជាតិ ២,៣៥៤​នាក់​។

​លោក សុចិត្រ​គ្រឹ​ស្នា បញ្ជាក់បន្ថែម​ថា ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​នានា មាន​ចំនួន​សរុប ១២៧,៦៦៤​នាក់​។ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ១២១,២២២​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៦,៤៤២ នាក់​។​

“​សង្ក្រាន្ត​សមុទ្រ​”​នេះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ជា​ជោគជ័យ​ដ៏​ជាទី​មោទនៈ​។

​លោក​អភិបាល​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុបណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៩​នេះ​។ លោក យន្ត មីន ថ្លែងថា នឹង​រង់ចាំ​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​នៅ​ឆ្នាំ​២០២០​ខាងមុខ​ទៀត​៕​ ដោយ ៖ ដែន សីមា

spot_img
×