Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា​៖ គ្រាន់​តែ​ឈ្លោះ​គ្នា​សោះ បុរស​ម្នាក់​ហ៊ាន​ចាក់​សាំង​ដុត​ស្ត្រី​ម្នាក់​រហូតដល់​ស្លាប់​

spot_img

​ប៉ូលីស​នៅក្នុង​ទីក្រុង Hyderabad បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ចាក់​សាំង​ដុត​ទាំង​រស់ ដោយសារ​តែ​បញ្ហា​ជំលោះ​។​

​ជនរងគ្រោះ​ឈ្មោះ Sandhya Rani អាយុ ២៥​ឆ្នាំ ធ្វើការ​ជា​អ្នក​ទទួល​ភ្ញៀវ​។ នាង​ត្រូវបាន​បុរស​ម្នាក់​វាយប្រហារ​ខណៈពេល​ដែល​នាង​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ទៅ​ផ្ទះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​ឥណ្ឌា​ប្រាប់ BBC​។​

​ចំនែក​ជនជាប់ចោទ​ឈ្មោះ Karthik Vanga អាយុ ២៨​ឆ្នាំ ជា​អតីត​បុគ្គលិក​ធ្វើការ​ជាមួយនឹង​ជនរងគ្រោះ​។ ពួកគេ​ធ្លាប់​ធ្វើការ​ជា​អ្នក​ទទួល​ភ្ញៀវ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​កាលពី ប៉ុន្មាន​ខែ​មុន​។​

​ប៉ូលីស​បញ្ជាក់ថា នៅពេល​បុរស​ជាប់ចោទ​បាន​ទៅ​ក្បែរ​ជនរងគ្រោះ អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​មើលឃើញ​ថា​ឈ្លោះ​គ្នា​យ៉ាងខ្លាំង មុន​ពេល​បុរស​នោះ​បាន​ទាញ​ដប​សាំង​មួយ ស្រោច​លើ​នាង និង​បាន​ដុត​នាង​តែម្តង​។​

​ប៉ូលីស​បញ្ជាក់ទៀតថា មានការ​រាយ​ការណ៏​ថា បុរស​ជាប់ចោទ​បាន​តាម​សុំ​ជនរងគ្រោះ​រៀបការ​អស់​រយៈពេល ២​ឆ្នាំ​មកហើយ ប៉ុន្តែ​នាង​បាន​បដិសេធ​សំណើរ​នោះ​រហូត​។​

​អំពើហឹង្សា​ប្រឆាំ​ង​កុមការ និង​ស្ត្រី​តែងតែ​កើតមាន​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ បើតាម​តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌា មានការ​វាយប្រហារ​លើ​ស្ត្រី​ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​ជាច្រើន​រយ​ករណី​ក្នុង​មួយឆ្នាំៗ​៕ សុភ័ក្ត្រ​

spot_img
×