Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិច​ទូក​មួយ​គ្រឿង​នៅ​កុង​ហ្គោ មនុស្ស ១៥០​នាក់ ​បាត់​ខ្លួន​

spot_img

មនុស្ស​ចំនួន ១៥០​នាក់​ បាន​បាត់​ខ្លួន នៅពេល​ទូក​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​លិច​នៅ​ទន្លេ ស្ថិតក្នុង​ខេត្ត Kivu នៃ​ប្រទេស​កុង​ហ្គោ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ប្រធានាធិបតី Felix Tshisekedi​ ។​

​គ្រោះ​អកុសល​នោះ​កើតឡើង​តាំងពី​ថ្ងៃ​ច័ន្ទ​ម្លេះ ប៉ុន្តែ​ពត៌មាន​លំអិត​នៃ​ហេតុការណ៍​នោះ ទើប​តែ​លេច​ចេញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លោក​ប្រធានាធិបតី បាន​ថ្លែងថា​គាត់​មាន​ក្តីរ​ន្ធ​ត់​យ៉ាងខ្លាំង​ចំពោះ​ពត៌មាន​នៃ​ហេតុការណ៍​នោះ និង​បាន​ចូលរួម​រំលែក​ទុក​ទៅ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​មន្ត្រី​មកពី​ខេត្ត Kivu បាន​ថ្លែង​ប្រាប់ CNN កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មនុស្ស​ចំនួន ៣៧​នាក់​ត្រូវបាន​ជួយសង្គ្រោះ ហើយ​សាកសព​ចំនួន ៣​នាក់​ត្រូវបាន​គេ​រកឃើញ​នៅ​កន្លែង​ទូក​លិច​។​

​មន្ត្រី​ឈ្មោះ Muhini បញ្ជាក់ថា ទូក​ដែល​ដឹក​លើស​ចំណុះ​បាន​ចាកចេញ​ពី​កំពង់ផែ Kituku ហើយ​បាន​លិច​ក្នុង​ទន្លេ​នៃ​ខេត្ត Kivu​។​

​បើ​តាម​ការស៊ើបអង្កេត​បណ្តោះអាសន្ន​បានបង្ហាញ​ថា អ្នកដំណើរ​មិនបាន​ពាក់​អាង​ពង​នោះទេ ហើយ​បញ្ជី​អ្នកដំណើរ​មិន​បាន​រាប់​ចំនួន​អ្នកដំណើរ​សរុប​ដែល​ជិះ​នៅលើ​ទូក​នោះទេ​។​

​មន្ត្រី​ដដែល​បញ្ជាក់​ថា “​វា​គឺជា​រឿង​អកុសល​ណាស់​ដែល​មនុស្ស​ជាច្រើន​បាន​ធ្វើដំណើរ​នៅលើ​ទូក​ដ៏​តូច​មួយ ដោយ​មាន​ដឹកទំនិញ​យ៉ាង​ធ្ងន់​។ អ្នក​ទាំងនោះ​មិន​មាន​ពាក់អាវ​ហែល​ទឹក​នោះ​”​។​

​សូមបញ្ជាក់​ថា គ្រោះថ្នាក់​តាម​ផ្លូវទឹក​តែ​ង​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កុង​ហ្គោ ដោយសារ​តែ​ផ្លូវទឹក​គឺ​ជាប​ធ្យោ​បាយ​ដឹកជញ្ជូន​យ៉ាង​សំខាន់​សម្រាប់​ប្រជាជន​។​

​សូម​រម្លឹកថា កាលពី​ឆ្នាំ ២០១១ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ប្រទេស​នេះ​ត្រូវបាន​គេ​បណ្តេញចេញ​ពី​តំណែង ក្រោយ​មាន​គ្រោះ​អកុសល​ជាច្រើន​បាន​កើតឡើង ពេល​ធ្វើដំណើរ​តាម​ផ្លូវទឹក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×