Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ បងប្អូន​ប្រជាពលរដ្ឋ​វិល​ចូល​ទីក្រុង​ដើម្បី​ប្រកប​ការងារ​វិញ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី 18 ខែ​មេសា​នេះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ ជូន​ជនរួមជាតិ បន្ទាប់ពី​ពិធី​ចូលឆ្នាំ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ពេញ​ទូទាំង​ប្រទេស​។​

​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ​ថា​ ​សង្ឃឹម​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ចំនួន​ច្រើន​បាន​វិល ត្រឡប់​មក​កាន់​លំនៅដ្ឋាន​វិញ​ហើយ បន្ទាប់ពី​បាន​ទៅ​ជួបជុំ​ឪពុកម្តាយ និង​សាច់​សារ​លោហិត នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​មាន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​។

​ថ្ងៃទី ១៨ មេសា នេះ គឺជា​ថ្ងៃ​ចុងក្រោយ ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​កូន​ក្មួយ​កម្មករ កម្មការិនី​អាច​ធ្វើ​ដំណើរ​តាម​ឡានក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ដោយ​មិន​គិតថ្លៃ​។ សូម​ធ្វើដំណើរ​បាន​សុខ​សប្បាយ​តាមផ្លូវ​ទាំងអស់គ្នា​។

​តៃកុង​ឡាន ក៏​ដូចជា​អ្នក​បើកបរ​ទូទៅ ត្រូវតែ​គោរព​ច្បាប់ កុំ​បង្ខំ​បើក​លឿន​ប្រជែង​យកឈ្នះ​ដោយសារ​ការប្រញាប់ ជាពិសេស​ក្នុង​ថ្ងៃ​ដែល​មាន​អ្នកធ្វើ​ដំណើរ​ច្រើន និង​នៅលើ​ផ្លូវ​កោង លើ​ស្ពាន និង​នៅ​ទីប្រជុំជន​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំងអស់ និង​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ព្រំដែន រួម​ទាំង​សិល្បករ សិល្បការ​នី គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម អង្គការ ក្មួយៗ​យុវជន ក្រុមហ៊ុន និង​ម្ចាស់​ឧបត្ថម្ភ និង​សប្បុរជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ការពារ ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង​បាន​ចូលរួម​បង្កើត​កម្មវិធី​កំសាន្ត​សប្បាយ​ជាច្រើន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​កំសាន្ត​សប្បាយរីករាយ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​។ ជាពិសេស សូម​អរគុណ​បងប្អូន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស ជួបតែ​សេចក្តីសុខ ចម្រុងចម្រើន ព្រមទាំង​ពុទ្ឋពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ ដោយ ​៖​ កូឡាប​

spot_img
×