Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរកាល​មិនទាន់​កន្លងផុត​ធ្វើអោយ​ស្ថានភាព​អាកាសធាតុ ​ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​បន្ត​កើតមាន​ជា​បន្ត​ទៀត និង​សីតុណ្ហភាព​បន្ត​កើនឡើង​កំដៅ​ចាប់ 37 ទៅ 40 អង្សា​សេ

spot_img

ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក​ប្រកាសប្រាប់​ដល់​ប្រជាពលរដ្ឋ​ថា​ដោយសារ​អន្តរកាល​មិនទាន់​កន្លងផុត​ធ្វើអោយ​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​បន្ត​កើតមាន​ជា​បន្ត​ទៀត​និង​សីតុណ្ហភាព​បន្ត​កើនឡើង​កំដៅ​ចាប់ 37 ទៅ 40 អង្សា​សេ​។​

​នៅ​ថ្ងៃ​ទី 18 ខែ​មេសា​ឆ្នាំ 2019 នេះ​ទេ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចេញ​សេចក្តី ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី 18 ដល់​ថ្ងៃ​ទី 24 ខែ​មេសា​ឆ្នាំ 2019​។​

​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា​ដោយយោង​តាម​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ព្យាករណ៍​ជាប្រចាំ​សង្កេតឃើញ​ថា​កន្លងមក​ដោយសារ​ឥទ្ធិពល​នៃ​ច្រលង​សម្ភាសន៍​ទៀត​បាន​អូសបន្លាយ​លើ​កម្ពុជា​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូ​ទាំង​ប្រទេស​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​តែ​ចាប់ពី​ថ្ងៃ​ទី 19 ខែ​មេសា​ទៅ​ឥទ្ធិពល​ច្រលង​សម្ពាធ​ទាប​និង​ចុះខ្សោយ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើឲ្យ​ចាប់ពី​ថ្ងៃទី 19 ដល់​ថ្ងៃ​ទី 24 ខែ​មេសា​បណ្ដា​រាជធានី​ខេត្ត​មួយចំនួន​ភ្លៀង​កក់ខែ​ចុះខ្សោយ​និង​អាច​កន្លែង​ខ្លះ​ស្ទើរតែ​គ្មាន​ទាំងស្រុង​សីតុណ្ហភាព​អតិបរមា នឹង​បន្ត​កើន​ឡើង​ក្នុង​ចន្លោះ 37 ទៅ ៤0​អង្សា​សេ​។

សូម​ឲ្យ​សាធារណជន​សូម​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ រយៈពេល​អន្តរកាល​មិនទាន់​ឆ្លង​ផុត​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​នោះទេ​ ៕ ដោយ ​៖ ​កូឡាប​

spot_img
×