Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ជុំគ្នា​មានទំនាស់​វាយ​គ្នា​ទៅវិញទៅមក​រយះ បែកក្បាល​

spot_img

​កំពង់ឆ្នាំង​ ៖ ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង បាន​ផ្សព្វផ្សាយ​ថា នៅ​យប់​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៩និង៣០​នាទី មានកេី​ត​អំ​ពើហិង្សា ១​លេីក នៅ​ចំនុច​មុខ​ផ្ទះ​ឈ្មោះ វង សម្បត្តិ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពាម​ពពេជ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង គឺ​បាន​វាយ​គ្នា​ទៅវិញទៅមក បណ្តាលអោយ​របួស​ទាំង​សងខាង​។

​ដោយ​ក្រុម​ទី​១ មានឈ្មោះ ឌី វិ​ឈុញ អាយុ ២៨ ភេទ​ប្រុស របួសធ្ងន់​យកទៅ​ពេទ្យ​ខេត្ត ឌី វិជ័យ ភេទ​ប្រុស អាយុ ២៥ របួសស្រាល ឌិ លី​ណា ភេទ​ប្រុស អាយុ ២០​ឆ្នាំ របួសស្រាល​។​

​ក្រុមទី​២ មានឈ្មោះ គ្រឹន បូ រ៉ុង អាយុ ១៧​ឆ្នាំ ភេទ​ប្រុស របួសស្រាល យក​មក​ពេទ្យ​ឃុំ​កោះ​ថ្កូវ គ្រឹន សិលា អាយុ ១៨ ភេទ​ប្រុស របួស ស្រាល គ្រឹន ផាន់​ធីយា អាយុ​១៩​ឆ្នាំ ភេទ​ប្រុស របួសស្រាល ៣​នាក់​ខាង​ក្រោម​យក​មក​ពេទ្យ​ឃុំ​។ សូម​បញ្ជាក់​អ្នក​ទាំង​៦​នេះ​នៅ​ភូមិកើត​ហេតុ​ខាងលើទាំងអស់គ្នា មូលហេតុ​បណ្តាលមកពី​ការ ផឹក​ស៊ីទំនាស់​ពាក្យសំដី ៕​ ​ដោយ​៖​កូឡាប​

spot_img
×