Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​កែប​នេះ គឺជា​ខេត្ត​លេខ​១ ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ខេត្ត​កែប ៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​ខ្ញុំ​សូម​អរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កែប​ទាំងមូល ដែល​តែងតែ​គាំទ្រ​ដល់​ការដឹកនាំ​របស់​ខ្ញុំ និង​បាន​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​។
​សម្តេច​តេជោ បាន​លើកឡើង​ថា ទោះបីជា​ខេត្ត​នេះ​តូច​បន្តិច​មែន តែ​រាល់​ការបោះឆ្នោត​កន្លងមក គឺ​គណបក្ស​ប្រជាជន តែងតែ​ឈ្នះ​ដាច់ ឈ្នះ​រហូត​ដល់​ជាង​៩០%​។ តាមរយៈ​លទ្ធផល​នេះ គឺ​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដឹកនាំ​របស់​គណ​ប​ក្រ​ប្រជាជន​។ សូម​ជូនពរ​ប្អូន​ន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។​

​បើតាម​ប្រសាសន៍​របស់​សម្តេច​តេជោ “​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​កូនក្មួយ​សិស្សានុសិស្ស ដែល​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់ទាក់ នៅលើ​ទឹកដី​ខេត្ត​កែប​។ ទន្ទឹមនឹងនេះ​ដែរ ខ្ញុំ​ក៏​សូម​ជម្រាប​ជូន​បងប្អូន​ទូទាំង​ប្រទេស ឲ្យបាន​ជ្រាបថា នៅ​ថ្ងៃ​ទី ២៦-២៨ ធ្នូ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាពិសេស​នៅ​តាម​តំបន់​មាត់សមុទ្រ​។ សូម​បងប្អូន​រស់នៅ និង​ប្រកបការងារ​តាម​សមុទ្រ​សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​”​។​

​ដោយ​មើលឃើញ​ពី​តម្រូវការ​ខ្វះខាត​ចាំបាច់​បន្ថែម​នៅក្នុង​បវិវេណ “​សាលាបឋមសិក្សា និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន ចរិយា​វង្ស​” សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​ជូន​បន្ថែម​នូវ​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់​៤​ជាន់ មាន​២០​បន្ទប់ (​ជាន់​ទី​១​ទី​២ និង​៣​សំរាប់​ថ្នាក់​សិក្សា និង​បន្ទប់ពិសោធន៍ ជាន់​ទី​៤​សំរាប់​កាត់ដេរ និង Computer) ថែម​អាគារ​ស្នាក់នៅ​សម្រាប់​គ្រូបង្រៀន និង​អាគារ​ស្នាក់នៅ​របស់​សិស្ស​១​ខ្នង​២​ជាន់​១០​បន្ទប់ និង​ផ្តល់​ជូន Computer ៤០​គ្រឿង Printer ១០​គ្រឿង Copy machine ២​គ្រឿង ដល់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន ចរិយា​វង្ស ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ក្រសួង​អប់រំ​ជា​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ធ្វើការ​សិក្សា​ក្នុង​ការបង្កើត សាកលវិទ្យាល័យ​នៅ​ខេត្ត​កែប​នេះ ដែល​អាច​ជួយ​សម្រួល​ដល់​ក្មួយៗ​នៅទីនេះ និង​ក្មួយៗ​មកពី​ខេត្ត​កំពត ក៏​អាច​មក​សិក្សា​នៅ​ទីនេះ​បានដែរ​។ សម្តេច ក៏​បាន​កោតសរសើរ​នូវ​ការខិតខំ​របស់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​បង្រៀន​កូនក្មួយ ដែល​មាន​អត្រា​ប្រឡង​ជាប់​ជាង​៩០%​។ ខ្ញុំ​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ក្នុង​ខេត្ត​កែប​ទាំងអស់ ហើយ​សង្ឃឹមថា​នៅ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ​២០១៨ បងប្អូន​ទូទាំង​ខេត្ត​នឹង​បន្ត​បោះឆ្នោតអោយ គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។ សង្ឃឹមថា សមិទ្ធផល​ថ្មីៗ​ជាច្រើន ដែល​បាន​កសាង និង​កំពុង​កសាង​បន្ថែម នៅទីនេះ នឹង​បាន​ជា​ប្រយោជន៍​ដល់​កូនក្មួយ បាន​សិក្សា​យ៉ាងហោចណាស់​ក៏​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត​ដែរ​៕ ដោយ ៖ កូឡាប​

spot_img
×