Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​វត្តន៍ដីកា​បង្ក្រាប​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 300 គ្រួសារ មកពី​បណ្តា​ខេត្ត​ផ្សេងៗ ចាប់យក​ដី​របស់លោក​ជុំ សា​វុ​ឌ្ឍ នៅ​ចំណុច​ភូមិ​ចំណោត​រាម​

spot_img

​មន្ទីរ​ព័ត៌មាន ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​នៅ​ព្រឹក​ថ្ងៃទី 18 ខែមេសា​ឆ្នាំ 2019 នេះ​មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 100 គ្រួសារ​បាននាំគ្នា​មក​យក​ដើមឈើ​មក​បាំងបិទ​ផ្លូវជាតិ​លេខ 4 នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​(​អូរ​ត្រាវ​) ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ។​

​ហេតុការណ៍​យក​គល់ឈើ​ឬ​មែកឈើ​មក​ដាក់​របាំង​បិទផ្លូវ​នេះ​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​គាត់​តវ៉ា​
​ជាមួយនឹង​ការចុះអនុវត្ត​ដីកា​របស់ តុលាការ​លើដី លោក ជុំ សាវុធ ស្ថិតនៅ​ទីតាំង​ខាងលើ ។​

​ប៉ុន្តែ​ដល់​ម៉ោង​ប៉ុន្មាន​ជិត​៩:០០​ព្រឹក​នេះ​នគរបាល​បានរៀបចំ​បំបែក​និង​សម្រួល​សណ្តាប់ធ្នាប់​អោយធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ហើយ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​ក៏បាន​បែកខ្ញែក​គ្នា​ទៅវិញ​ដែរ ។​

​បើតាម​លោក​មេឃុំ​បិត​តាំង លោក មៀ​ច ចាន់ អោយដឹងថា​នៅវេលា​ព្រឹក​ថ្ងៃទី ១៨​ខែមេសា​ឆ្នាំ ២០១៩ នេះ​តុលាការខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បានធ្វើ​ការចុះអនុវត្ត​ដីកា នៅ​លើដី​របស់លោក ជុំ សាវុធ ដែល​ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​មកពី​តំបន់​ផ្សេងៗ​ប្រមាណ​ជា 300 គ្រួសារ​បាននាំគ្នា​មក​ធ្វើ​ខ្ទម ដើម្បី​យក​ដី​របស់លោក​ជុំ សា​វុ​ឌ្ឍ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​រហូតមកដល់​ម៉ោង​ប៉ុន្មាន​ជា 10 ព្រឹក​នេះ​ឃើញថា​សកម្មភាព​រុះរើ​ខ្ទម​អនាធិបតេយ្យ​សង់​នៅលើ​ដី​កម្មសិទ្ធិ​របស់លោក​ជុំ សា​វុ​ឌ្ឍ នេះ​ត្រូវបាន​ដំណើរការ​ដោយ​រលូន​បាន​ប្រមាណ​ជា 90 ភាគរយ​ហើយដោយ​មិន​មានការ​ចាប់ចង​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ ។​

​លោក​មេឃុំ បញ្ជាក់ជូន​ថា​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 300 គ្រួសារ​នេះ​ខ្លះ​មកពី​សង្កាត់​លេខ 1 ក្រុងព្រះសីហនុ​ខ្លះ​មកពី​តំបន់​ពយ​ម៉ា​ចូ​វ ខ្លះ​មកពី​តំបន់​ឃុំ​បិត​ត្រាំ​ង ឃុំ​បឹង​តា​ព្រហ្ម​និង​តំបន់​មួយចំនួន នៃ​ស្រុក​កំពង់​សិលា​នៅ​ខេត្ត​ព្រះសីហនុ ក្រៅពីនេះ​គឺមាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មក​តាម​មេខ្យល់​អូសទាញ​មកពី​ខេត្ត​ដទៃ​ផងដែរ មានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​ជាដើម ៕​ ដោយ ៖ ស្រីនាថ

spot_img
×