Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួន​ជនល្មើស ណុង ណាក់ ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ ​រឿង​ដីធ្លី កាន់​អាវុធ​ខុសច្បាប់​ និង​អំពើហិង្សា​

spot_img

​ខេត្តកំពង់ឆ្នាំង​ ៖ ស្តេច​ក្រាញ់​ឈ្មោះ​ណុង​ណាក់ ប្រចាំ​តំបន់​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួនបាន​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោយពី​ជនសង្ស័យ​រូបនេះ រត់គេចខ្លួន​មួយ​រយះ បន្ទាប់ពី​បាន​ប្រើ​អំពើ​ហឹ​ង្សា ទៅលើ​ជនរងគ្រោះ​។​

​ប្រភពពី​សមត្ថ​កិ​ច្វ​បានអោយដឹងថា ក្រៅពី​រឿង​បង្ករ​របួសស្នាម​ឈ្មោះ​ណុង ណាក់ មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀត ដូចជា​រឿង​គ្រឿងញៀន​និង​រឿង​ដីធ្លី ជាដើម​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង​កំពុងធ្វើការ​សាក​​សួរ​យក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា ​ដោយ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​មានការ​បញ្ជា​ផ្ទាល់​របស់ខ្ញុំ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយនិង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស រួមទាំង​នគរបាល​ប៉ុស្តិ៍​ក្តុល​សែន​ជ័យ បាន​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចុះ​ចាប់​ខ្លួ​ជនសង្ស័យ​ឈ្មោះ ណុង ណាក់ ភេទ​ប្រុស អាយុ​37​ឆ្នាំ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទ​ហឹ​ង្សា​ដោយ ចេតនា និង​កាន់កាប់​ឬ ដឹកជញ្ជូន​អាវុធ​ដោយ គ្មាន​ការអនុញ្ញាត កាលពី​ថៃ្ង​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​២០.៣០​នាទី នៅ​ចំណុច​ភ្នំ​បា​រ៉​ត ភូមិ​ដំណាក់​អំពិល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×