Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស​ ២​ នាក់ ពាក់ព័ន្ធ​នឹង​ការបិទផ្លូវ​ជាតិ​លេខ ​៤ ពេល​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​ជាង ​៦០០ ​ខ្នង​

spot_img

(​ព្រះសីហនុ​) ៖ ​កម្លាំង​សមត្ថកិច្ច បាន ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែលជា​មេខ្លោង នៃ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ នៅពេលដែល​អាជ្ញាធរ​ចុះ​អនុវត្ត​សាលដីការ​រុះរើ​សំណង់ ខ្ទម​អនាធិបតេយ្យ​របស់​ពួកគេ ជាង​៦០០​ខ្នង នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​រសៀល ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ
​ជនសង្ស័យ​ទាំង​២​នាក់​នោះ រួមមាន​ទី​១៖ ឈ្មោះ ខ្លូត តុ​សិ​តា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​ដូច​កន្លែងកើតហេតុ ដែល​ត្រូវ​ឃាត់ខ្លួន ដោយសារ​ការ​គប់​ដុំថ្ម និង​ប្រើ​ដំបង​វាយ​លើ ឈ្មោះ ថោង ចិន្តា ភេទ ប្រុស​៤១ ឆ្នាំ​មុខរបរ​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ទី​លំ នៅផ្ទះ​លេខ​V១០៧ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​តំណាង​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​អគ្គនាយក​ដ្ឋា​ន​គយ​) និង កំលាំង​សមត្ថកិច្ច​ចំរុះ បណ្តាលអោយ​រងរបួស​ជាច្រើន​នាក់ និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខរ​បរជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់ អំពី​ការចុះ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ជាង​៦០០​ខ្នង នៅ​លើដី​ដែលមាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ចំណោត​អូរ​ត្រាវ ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ក្នុងពេល​សមត្ថកិច្ច​កំពុង​អនុវត្ត​កិច្ចការ​នេះ មាន​ប្រជាជន​មួយចំនួន​បាននាំគ្នា​ធ្វើ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤​ផ្អាក​ចរាចរណ៍​មួយរយៈ​ពេល​ខ្លី​ផងដែរ​។ ប៉ុន្តែ​ក្រោយមក​ក៏បាន​បើក​ឱ្យ​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ជាធម្មតា​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ពន្យល់​ណែនាំ និង​លើកឡើង​ពី​វិធានការ​ផ្លូវច្បាប់​ជូន​ពួកគាត់​ឱ្យបាន​យល់ដឹង​រួចមក​។​

​ជុំវិញ​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​ថា សំណង់​ដែល​អាជ្ញាធរ​បាន​ចុះ​រុះរើ​ទាំងនោះ គឺ​ត្រូវបាន​ប្រជាជន​ដែល​មកពី​តំបន់​នានា​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​លួច​សាងសង់​ដោយ​ខុសច្បាប់ នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ​។ អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​អប់រំ​ណែនាំ​ពួកគាត់​ជាច្រើនលើក​ច្រើនសារ​ឱ្យ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនោះ​ចេញពី​ដី​កម្មសិទ្ធិ​អ្នកដទៃ​ព្រោះ​ជា​ទង្វើ​ខុសច្បាប់ ប៉ុន្តែ​ពួកគាត់​ទាំងនោះ​មិន​ស្តាប់​តាម​ការពន្យល់​ណែនាំ​របស់​អាជ្ញាធរ​ឡើយ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅតែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​
​កម្មសិទ្ធិឯកជន​ស្របច្បាប់ ដោយ​បន្ត​អនុវត្ត​វិធានការ​ច្បាប់ ទប់ស្កាត់​អំពើ​អនាធិបតេយ្យ​ទាំងឡាយ ដែលនាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កចលាចល​សង្គម​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​ដែល​បាន​ចូលទៅ​សង់​ខ្ទម​ដោយ​ខុសច្បាប់ នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិឯកជន​ស្របច្បាប់​ទាំងឡាយ​ត្រូវ​បញ្ឈប់​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ជាបន្ទាន់ ព្រោះ​ជា​ទង្វើ​ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយ​ត្រូវ​ឈប់​ជឿ​តាម​ការឃោសនា ញុះ​ញ​ង​របស់​ពួក​មេខ្យល់​ដែល​បាន​ដើរ​បំផុសបំផុល ដោយ​អះអាងថា​មានការ​បែងចែក​ដី និង​លក់​ដី​ជូន​ក្នុងតម្លៃ​ទាប​តទៅទៀត​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែល​បាន​ទៅ​សង់​ខ្ទម​អនាធិបតេយ្យ នៅលើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​(​អូរ​ត្រាវ​)​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាននាំគ្នា​តវ៉ា យក​ដើមឈើ​មក​បាំងបិទ​ផ្លូវជាតិ​លេខ​៤ បណ្តាលឱ្យ​កកស្ទះ​មួយស្របក់ ក្រោយពេល​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ពួកគេ​នៅ​តំបន់​នេះ​។​
​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​នគរបាល​បានរៀបចំ​បំបែក និង​សម្រួល​សណ្តាប់ធ្នាប់​ឲ្យ​ធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ភ្លាមៗ​ផងដែរ​ ៕​ ដោយ ​៖ ​ស្រីនាថ​

spot_img
×