Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា និង​សហការី ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​ខេត្តព្រះវិហារ​គឺ​​ជា​រឿង​បុគ្គលមិន​ជាប់​ពាក់ព័ន្ធ នឹងក្របខ័ណ្ឌ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​

spot_img

​ភ្នំពេញ ​៖ លោក​ពេជ្រ ស្រស់ បាន​និយាយថា ​ករណី​លោកជំទាវ​សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ជា​ប្រធាន​​ប្រតិភូ​របស់​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិ​ប​តយ្យ គឺថា​ ​លោកជំទាវ​បាន​បាត់បង់​សិទ្ធិ​ចុះ​បំពេញភារកិច្ច ក្នុងនាម​ជា​សមា​ជិក​​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ស្រប​ពេលដែល​គណបក្ស​មួយ​នេះ បានធ្វើ​សមាជ​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​ថ្មី​មួយ​ផ្សេងទៀត គឺ គណបក្ស​នគរ​ប្រជាធិបតេយ្យ ហើយ​​លោកជំទាវ​និង​សមាជិក​​ដទៃ ដែល​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​ខេត្តព្រះវិហារ​គឺ​​ជា​រឿង​បុគ្គល ដោយ​មិន​ជាប់​ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌ​របស់​​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នោះឡើយ​។​

លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​និង​ផ្ដល់យោបល់ នៅ​ថ្ងៃទី 18 ខែមេសា​នេះ​បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា ខ្ញុំបាទ​សូមបញ្ជាក់​ទិដ្ឋភាព​រួម និង ផ្លូវច្បាប់ ក្នុងនាម​រូបខ្ញុំ​​គឺជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​​មួយរូប​ផងដែរ​នោះ​ចំពោះ​ករណី​លោកជំទាវ​ជា​ប្រធាន​​ប្រតិភូ​របស់​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិ​ប​តយ្យ​គឺថា​​លោកជំទាវ​បាន​បាត់បង់​សិទ្ធិ​ចុះ​បំពេញភារកិច្ច ក្នុងនាម​​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​គឺ​​តាំងពី​ខែ ធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ ដោយ​សមាជ​គណបក្ស​​របស់លោក​ជំទាវ​គឺ​ត្រូវបាន​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​ ​ហើយ​ក្រសួងមហាផ្ទៃ​ក៏បាន​ទទួលស្គាល់​នូវ​រចនាសម្ព័ន្ធ​​ដឹកនាំ​ថ្មី និង ការប្តូរឈ្មោះ​ពី ” គណបក្ស​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​”​ទៅ​”​គណបក្ស​នគរ​ប្រជាធិបតេយ្យ​”​។ ​ហើយ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នោះ​គឺ​មិនមាន​ឈ្មោះ​លោកជំទាវ ​ជា​ថ្នាក់ដឹកនាំ​ទៀត​នោះឡើយ ។ ម្យ៉ាងវិញទៀត ក្រោយ​​ពី​ក្រសួងមហាផ្ទៃ ទទួលស្គាល់ គឺប្រធាន​ថ្មី នៃ​គណបក្ស​​នេះ បានបញ្ជូន​សមាសភាព​ថ្មី​ជំនួស​តំណែង​របស់លោក​​ជំទាវ រួមទាំង​សហការី​០២​នាក់​ផ្សេងទៀត​។​ដោយ​គោរព​​តាម​ឆន្ទៈ និង អធិបតេយ្យភាព​របស់​គណបក្ស ដែលមាន​​ចែង​ក្នុង​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺ​លេខាធិការ​​ដ្ឋា​ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ក៏បាន​ផ្អាក​​ការផ្តល់ជូន​លិខិត​បេសកកម្ម​ដល់​លោកជំទាវ​តាំងពី​ពេល​​នោះមក ពោលគឺ​លោកជំទាវ​ត្រូវបាន​រលត់​សិទ្ធិ​បណ្តោះ​​អាសន្ន​ក្នុង​ការចុះ​បំពេញ​នូវ​ភារកិច្ច​ក្នុងនាម​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ គឺ ចាប់តាំងពី​​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​គណបក្ស​​របស់លោក​ជំទាវ​មក​ម្លេះ​។ ដូច្នេះ​លោកជំទាវ​និង​សមាជិក​​ដទៃ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​ខេត្តព្រះវិហារ​គឺ​ជា​រឿង​បុគ្គល ដោយ​មិន​ជាប់​ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌ​របស់​​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នោះឡើយ​..​។​
​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។

​អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គឹម ខឿន ប្រាប់ បណ្តាញសារព័ត៌មាន​នៅ ថ្ងៃ ទី​១៦ មេសា ថា អ្នក ស្រី សុខ រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ប្រធាន គណបក្ស​សាធារណរដ្ឋ ប្រជាធិបតេយ្យ និង ជា សមាជិក ឧ​ត្ត​ម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ ត្រូវ បាន តុលាការ ចេញ ដីកា សម្រេច ឃុំ ខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្ត ព្រះវិហារ ពី បទ ដឹកនាំ ប្រជាពលរដ្ឋ ទៅ ទន្ទ្រាន យក ដី នៅ តំបន់ ឧទ្យាន ជាតិ គូលែន ភ្នំ ទេព​។ កងក​ម្លាំ​ងាំង​សមត្ថកិច្ចបាន​ចាប់ខ្លួនជន​ត្រូវ​ចោទ យោងតាមដីការបស់តុលាការ ដោយ​ចោទប្រកាន់អំពីការ ញុះញង់ទន្ទ្រានយកដីសហគមន៍ ដើម្បីបង្កើតឲ្យមានអំពើហិង្សា ​។​

​ប៉ូលិស​ចាប់ខ្លួន​អ្នក​តវា​ឱ្យ​ដោះលែង ពលរដ្ឋ​១៤​នាក់​ដែល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នៅ​ខេត្តព្រះវិហារ​។​

​លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា និង​សហការី ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះវិហារ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅសុំ​ឱ្យមាន​ការរំដោះ​ជនសង្ស័យ​ចំនួន ១៤​នាក់ នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ដែល​អាជ្ញាធរ​ចាប់ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩​នេះ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×