Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បក្ខពួក​ក្រុម​ជើង​ខ្លាំង​ដាវ​សា​ម៉ូ​រ៉ៃ​ម្នាក់ទៀត

spot_img

​កំពង់ឆ្នាំង ​៖ ​នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ៨ និង ២០ នាទី កំលាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ទៀតហើយ ក្នុង ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ខ្លា​កូន ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក កាលពី​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៥ និង ៤០ នាទី​។​

​ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​បាន​ដេញ កាប់​ចាក់​គ្នា​ដោយ​ប្រើប្រាស​ដាវ​សា​ម៉ូ​រ៉ៃ ចំនុច​ផ្លូវ​ចូល​វត្ត ត្រ​ឡែ​ង កែង ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយនិង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក រួមទាំង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ចុះបង្ក្រាប​បទ​ល្មើ​ស និង​អនុវត្តតាម​សាលដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចំនួន​៣​ករណី ដោយបាន​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់​គឺ​៖

១- ករណី​វាយតប់​គ្នា​ទៅវិញទៅមក នៅ​ចំណុច​សាលា​បុណ្យ​ខ្លា​កូន ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ (​ថ្ងៃបុណ្យ​ចូលឆ្នាំ​ទី​បី​) ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ប្រាក់ គង់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

២- អនុវត្តតាម​ដីកា​ចំនួន​២ ដោយ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​២​នាក់ ភេទ​ប្រុស គឺ​ឈ្មោះ ហ៊ុន ធី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ករណី ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ និង​ឈ្មោះ ជាង គីម​ស៊ីម នៅ​ភូមិ​ដំណាក់​អំពិល​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទ​ហឹ​ង្សា ដោយ​ចេតនា​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ មាន​ស្ថាន​ទម្ងន់ទោស​។​

​សូមបញ្ជាក់ថា នគរបាល​ខេត្តកំពង់ឆ្នាំង នៅវេលា​ម៉ោង​២៖៣០​នាទី រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នេះ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ម្នាក់​ដែលជា អ្នកក្លាហាន ស្បែក​ដាច​កាន់​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែងកែង ខេត្តកំពង់ឆ្នាំងហើយ ។​

​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ឈ្មោះ កង សារឿន ហៅ​បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឱក​ញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។ ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ខ្លា​កូន​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥៖៤០​នាទី​ល្ងាច ។​

​សូមបញ្ជាក់ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​ប្រើ​ដាវសា​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត ត្រ​ឡែ​ងកែង ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ជ​ជនសង្ស័យ​ជា​បក្ខពួក​ដទៃទៀត ។​

​ប្រិយមិត្ត​ពិតជា​ជ្រាប​ច្បាស់​រួចហើយ​ថ្ងៃ សំរាប់​ថ្ងៃ​ចូលឆ្នាំថ្មី​នេះ គ្រប់គ្នាៗ​តែងតែ​សប្បាយរីករាយ​រាំលេង​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ផងដែរ តែ​ផ្ទុះ​ទៅវិញ​បែរជា​មាន​មនុស្ស​មួយចំនួន​បែរជា​បង្ករឿង​រ៉ាវ​ទាស់​ឈ្លោះ​គ្នាទៅ​​វិញ ដោយយោង​ទៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក Yin Pheav បាន​ជួប​ហេតុការណ៍​នោះ ហើយ​បាន​ថត​វីដេអូ​ពី​ក្នុង​រថយន្ត ដោយ​ផ្តិតរូប​ក្មេង​ទំនើង​ជាច្រើន​នាក់ ដេញ​កាប់​យ៉ាង​សាហាវ បណ្តាល​ឲ្យ​មាន​របួស​ផងដែរ​។​

ក្មេងស្ទាវ​២​ក្រុម បាន​លើកគ្នា មក​កាប់​គ្នា​យ៉ាង​សាហាវ នៅ​ថ្ងៃ​ចូលឆ្នាំ​ទី​៣ នៅ​វត្ត​ត្រឡែងកែង ដោយ​ក្នុងនោះ​មហាជន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​ក្មេងៗ​ទាំងនោះ និង​សំណូមពរ​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវ​ជ្រាវ​និង​ឃាត់ខ្លួន​ជនបង្ក ដោយសារ​តែមាន​ទាំង​រូបភាព​និង​វីដេអូ​យ៉ាងច្បាស់​ជា​ភស្តុតាង​។​

​ចូលឆ្នាំកាន់​ដាវ មានន័យថា​ប៉ុនប៉ង​មនុស្សឃាត ឬក៏មានបំណង​បង្ក​របួសស្នាម​ដល់​អ្នក​ដ៏​ទៃ ​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×