Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​​ហ៊ុន សែន និងឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា និង​សម្ពោធ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀង និង​ការ​ជិះ​រថភ្លើង​រួមគ្នា ពី​ថៃ​មក​កម្ពុជា​

spot_img

​បន្ទាយមានជ័យ ​៖ ​កិច្ចពិភាក្សា​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការរក្សាសន្តិសុខ​សុវត្ថិភាព និង​ការរៀប​វារៈ​ដំណើរការ​កម្មវិធី បើក​ដំណើរការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀង និង​ការ​ជិះ​រថភ្លើង​រួមគ្នា ពី​ថៃ​មក​កម្ពុជា​។​

​នា​ថ្ងៃ​ពុធ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​ប៉ោយប៉ែត លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​ការត្រៀម​រៀបចំ​កម្មវិធី រួមមាន​រៀប​វារៈ​នៃ​ដំណើរការ​កម្មវិធី​ទាំងមូល ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការរក្សាសន្តិសុខ​សុវត្ថិភាព ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បញ្ជា​ការ​ដ្ឋាន​កង​អង្គរក្ស រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ។

​សូម​ជម្រាបជូន​ថា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ឯក​ភាព​គ្នា​គ្រោង​នឹង​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​ថៃ ដែលមាន​របៀបវារៈ​សំខាន់ៗ ដូចខាងក្រោម​ ៖

១- ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​) ។

២- ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ។

៣- ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) អំណោយ​របស់​រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

៤- នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត​៕​ ដោយ​៖​កូ​ឡាប

spot_img
×