Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយោជិត​រាប់ពាន់នាក់ របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក អាច​មើល​លេខ​សម្ងាត់ របស់​អ្នកប្រើប្រាស់ Instagram

spot_img

​ភ្នំពេញ ​៖ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី 19 ខែមេសា​នេះ​បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដើម្បី​ពន្យល់ ទៅដល់​អ្នកប្រើប្រាស់​បណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​​និយោជិត​រាប់ពាន់នាក់ របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) អាច​មើល​លេខ​សម្ងាត់ (Password) របស់​អ្នកប្រើប្រាស់ Instagram​។​

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទើបបាន​ចុះផ្សាយ​បន្ថែមថា លេខ​សម្ងាត់ រាប់លាន​របស់​អ្នកប្រើប្រាស់ Instagram ត្រូវបាន​រក្សាទុក​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ជា​របៀប​ដែល​អាច​អាន​បាន (No password masking) ដែល​ផ្ទុយ​ពី​ការផ្សព្វ​ផ្សាយ​កាលពី​ខែមីនា​ថា មាន​ត្រឹមតែ​រាប់ពាន់​ប៉ុណ្ណោះ​។​

​ទោះបី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់ថា មានតែ​និយោជិត​របស់​ក្រុមហ៊ុន បានឃើញ​លេខ​សម្ងាត់​ដែល​អាច​អាន​​បាន​នោះ ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​កែតម្រូវ​បញ្ហា​នេះ ប៉ុន្តែ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូម​ឲ្យ លោកអ្នក​គួរ ប្ដូរ​លេខ​សម្ងាត់​ចាស់​ចោល ដើម្បី​ជួយ​ការពារ​គណនី​របស់លោក​អ្នក ដោយ​ប្រើ​លេខសម្ងាត់​​ដែល​លំបាក​នឹង​ស្មាន ដូច​បានបង្ហាញ​កាលពី​ខែ​មុនៗ និង បើក​ប្រើ ប្រាស់ two-factor authentication៕​ ដោយ ៖ កូឡាប

spot_img
×