Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ​អធិការរង​នគរបាល​ខណ្ឌ​ដង្កោ​២​នាក់ និង​មន្ត្រី​ម្នាក់ទៀត ត្រូវ​បាន​កោះហៅ​សាកសួរ​នាំ​

spot_img

​រាជធានី​ភ្នំពេញ ៖​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោ​ញ​ហៅ​មន្ត្រីនគរបាល​ខណ្ឌ​ដង្កោ​៤​នាក់ ក្នុងនោះ​ថ្នាក់​អធិការរង​២​នាក់ នៅវេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ នេ​នេះមក សាកសួរ យោងតាម​ពាក្យបណ្តឹង​របស់​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ករណី​ប្រើ​ហឹង្សា ដោយ​វៃ​ទាត់​ធាក់​បណ្តាលអោយ​របួស​ធ្ងន់ធ្ងរ ។​

ក្រុម​មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ​ទាំងនោះ បាន ព្រួត​គ្នា​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវ​ព្រៃផ្សៃ​លើ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ម្នាក់ បណា្តល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃ​ទី​៩ ខែ មេសា ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក រទាំង សង្កាត់​ព្រែក​កំពឹស ខ័ណ្ឌដង្កោ ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​ចំណែកឯ​ក្រុម​មន្ត្រីប៉ូលិស​ដែល​ព្រួត​គ្នតគ្នា​ប្រើ​អំពើហិង្សា នេះ​មានឈ្មោះ​-១. លោក វរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ ។ ទី​២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់ធ្នាប់​។ ទី​៣. លោក​អនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រី​នគរបាល​ចរាច​រណ៍ និង​មន្ត្រីប៉ូលិស​ម្នាក់​ផ្សេងទៀត​។

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ដឹង​រឿង​នេះ​ថ្លែង​ថា នឹង​ត្រួតពិនិត្យ​លើ​ករណី​នេះ ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹង​ដាក់​វិន័យ​នគរបាល ឬ​ចាត់វិធានការ​តាមច្បាប់​។

​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ឲ្យតែ​មាន​ពាក្យបណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬ​ក៏​តាម​វិធានការ​ច្បាប់​បើ​មាន​ពិត​ប្រាកដចឹង​មែន ​៕​​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×