Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ ៤ ​នាក់ របួស​ធ្ងន់​-ស្រាល​​ ១២​ នាក់​ រយៈពេល​ ៣​ ថ្ងៃ​ ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​បើទោះបីជា​មាន​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៏​ផ្លូវគោក ជា​បន្តបន្ទាប់​ជូន​ដល់​ពលរដ្ឋ និង យុវជន យុវតី​យ៉ាងណាក្តី​នោះ​ការ​គ្រោះថ្នាក់​ចរាចរណ៏​ផ្លូវគោក​នៅតែ បន្ត​គ្រោះថ្នាក់​គួរ​អោយ​ព្រួយ បា​រម្ម​ណ៏ ខណៈ​ដែល មន្ត្រី​នគរបាល​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៏​នៅ​តាម​គោល​ដៅ​ដែល​ប្រឈម និង​គ្រោះថ្នាក់​។​

​យោង​តាមរ​បាយ​ការណ៏ របស់​ការិយាលយ័​នគរបាល​ចរាចរណ៏​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ ស្តីពី គ្រោះថ្នាក់​ចរាចរណ៏​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ រយះពេល ៥​ថ្ងៃ គិតពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ មេសា ឆ្នាំ​២០១៩ នៅ​ទូទាំង​ខេត្ត កើតឡើង​ចំនួន ០៧​លើក (​លើ​ផ្លូវជាតិ ចំនួន ៣​លើក ផ្លូវ​ខេត្ត​ចំនួន​៣​លើក ផ្លូវលំ​១​លើក ) បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៨​មាន​ការថយចុះ​មួយ​លើក មាន មនុស្ស​គ្រោះថ្នាក់​ចំនួន​១៧​នាក់ ក្នុងនោះ​បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ និង​មនុស្ស ចំនួន ១២​នាក់ ផ្សេង ទៀត បាន​រងរបួស ធ្ងន់​ស្រាល ។​

​របាយ​ការណ៏​ដ៏ដែល​បាន​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​ចរាច​រណ៏ មកពី អ្នកបើកបរ​មាន​ភាព​ស្រវឹង​ចំនួន​២ ករណី បើកបរ​មាន​ល្បឿន​លឿន​មាន​ចំនួន ២​ករណី មិន​គោរព​សិទ្ធ​អាទិភាព ១​ករណី បត់​ឆ្វេង ១​ករណី បើកបរ ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ១​ករណី និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​១០​នាក់ មិន​ពាក់មួក​សុត្តិភា​ព ។​

​បង្ក​អោយ មធ្យោបាយ​ធ្វើដំណើរ​ខូចខាត​ចំនួន​១២ គ្រឿង មាន​រថយន្ត​ធុន​តូច ខូច​ស្រាល ១​គ្រឿង ម៉ូតូ​ខូច សរុប​ចំនួន​១០ គ្រឿង ខូច​ធ្ងន់​ចំនួន​៤​គ្រឿង និង​កង់​ខូច​ធ្ងន់​ចំនួន ១​គ្រឿង ។ ស្រុក​ក្រុង ដែល​បង្ក​អោយមាន​គ្រោះថ្នាក់​ចរាច​រណ៏ កើត​នៅ​ស្រុក​កំពង់រោទ៏ ចំនួន ២ លើក ក្រុង​បាវិត ១​លើក ស្រុក​ស្វាយជ្រំ ១​លើក ស្រុក​រមាស​ហែក ១​លើក រំដួល ១​លើក និង​ស្រុក​ស្វាយ​ទាប​ចំនួន​១​លើក ។​

​របាយ​ការណ៏​បាន​សន្ឋិដ្ឋានថា ការ​គ្រោះថ្នាក់​ចរាច​រណ៏ មកពី​នៅ​ខេត្ត​ស្វាយរៀង​មាន​រៀបចំ​សង្គ្រាន្ត​ឆ្នាំថ្មី ពលរដ្ឋ​មក​ចូលរួម​លេង​កំសាន្ត​ច្រើន កុះករ​ជាង​ឆ្នាំមុនៗ យុវ​វយ័​ភាគច្រើន​ធ្វើ​ដំណើរ​មក​កំសាន្ត​លេង​ដោយ ម៉ូតូ មិន បាន​ចូលរួម​គោរព​ច្បាប់ បើកបរ​មិន​ពាក់មួក​សុ​វត្តិភាព គ្មាន​កញ្ចក់​មើល​ក្រោយ ជិះ​ម៉ូតូ​លើស​កំណត់ បើក បរ វ៉ា​ជែង ខ្វះ​ការ​ប្រុងប្រយត្ន័ បើក​ប្រើប្រាស់​ល្បឿន​លឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង ជាហេតុ​ធ្វើអោយ​គ្រោះ ថ្នាក់​ចរាច​រណ៏ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×