Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​ផ្តល់​អាវុធ​ជា​ច្រើន​ឲ្យ អ៊ុយ​ក្រែន​ទុក​ការពារ​ខ្លួន និង​ប្រឆាំង​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​

spot_img

​ក្រសួងការបរទេស​អា​មេ​រិច បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា សហរដ្ឋ​អា​មេ​រិច​នឹង​ផ្តល់​ឲ្យ​អ៊ុ​យក្រែ​ន នូវ​អាវុធ​ការពារ​ខ្លួន​ជាច្រើន ដែលជា​កិច្ច​ប្រឹងប្រែង​របស់​អា​មេ​រិច​ក្នុង​ការជួយ​អ៊ុយ​ក្រែន​កសាង​សមត្ថភា​ពការ​ពារ​ខ្លួន​រយៈពេល​វែង ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី និង​ការពារ​ការឈ្លានពាន​។​

​ក្រសួងការបរទេស​អា​មេ​រិច​ថ្លែងថា “​ជំនួញ​របស់​អា​មេ​រិច​គឺជា​ជំនួយ​សំរាប់​ឲ្យ​អ៊ុ​យក្រែ​ន​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​ដូច​ដែល​ពួក​យើង​តែងតែ​និយាយថា អ៊ុយ​ក្រែង​ជា​ប្រទេស​មាន​អធិបតេយ្យភាព ដូច្នេះ​ប្រទេស​នេះ​មាន​សិទ្ធិ​ការពារ​ខ្លួន​”​។​

​សមាជិកសភា និង​រដ្ឋាភិបាល​ប្រទេស​អ៊ុន​ក្រែន បាន​ស្នើ​សុំ​អាវុធ​ប្រឆាំង​រថក្រោះ​ជា​យូរ​មក​ហើយ​ពី​អា​មេ​រិច ដើម្បី​បង្កើន​សមត្ថភាព​របស់​រដ្ឋធានី កៀ​វ (​ទីក្រុង​ធំ​បំផុត​របស់​អ៊ុ​យក្រែន​) ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្សី​។​

​នេះ​គឺជា​ការវិវឌ្ឍ​ន៏​ថ្មី​ទៀត​ពី​អា​មេ​រិច​ក្នុង​ការជួយ​អ៊ុន​ក្រែន ដែល​ប្រទេស​រុស្សី​ត្រូវគេ​រំពឹងថា នឹង​ធ្វើ​ការរិះគន់​អា​មេ​រិច​ជុំវិញ​ជំនួយ​យោធ​ដល់​អ៊ុ​យក្រែន​។​

​ចំនែក​អ្នកជំនាញ់​មួយចំនួន​បាន​ថ្លែងប្រាប់ BBC ថា ប្រទេស​រុស្សី​អាច​ប្រើប្រាស់​វិធានការណ៏​នេះ​ដើម្បី​ធ្វើ​ជា​លេស​ក្នុង​ការចាត់វិធានការ​បន្ថែម​លើ​ប្រទេស​អ៊ុ​យក្រែន បន្ទាប់​ពី​រុស្សី​បាន​ឈ្លានពាន និង​ដណ្តើម​យក​តំបន់​គ្រីមៀ មក​កាន់កាប់​កាលពី​ឆ្នាំ ២០១៤៕ សុភ័ក្ត្រ​

 

spot_img
×